We TV Cambodia

Sokun Ngan

រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

ស្តាប់ ​​- គិត -​ កត់ យើងត្រូវចេះស្តាប់យោបល់អ្នកដទៃ ហើយវិភាគថាវាសមស្របដែលអាចឲ្យយើងទទួលយកបានដែរឬទេ ថាតើគំនិតរបស់យើង និងគំនិតរបស់គេមួយណាសមហេតុផលជាង ហើយកត់យកចំណុចសំខាន់ៗទុក។ លើសពីនេះទៀត បើយើងចង់ឲ្យគេយល់ស្របតាមគំនិតយោបល់យើង យើងខ្លួនឯងត្រូវមានចំណេះដឹងទូទៅឲ្យទូលំទូលាយឲ្យបានច្រើន ចេះបត់បែន និងមានទំនួលខុសត្រូវ។​ អាន – គិត – ស្ដាប់…

ភាគីថៃ៖ សំណង់ប្រាសាទ មិនបានលួចប្លង់ ឬចម្លងតាមប្រាសាទអង្គរវត្តទេ!

ក្រសួងវប្បធម៌ ប្រកាសព័ត៌មានអំពីការកសាងប្រាសាទនៅប្រទេសថៃ ថ្លែងក្នុងន័យដើមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការណ៍យ៉ាងជិតស្និទជាមួយស្ថានអង្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវរកព័ត៌មានបន្ថែម ទាក់ទងនឹងការសាងសង់ប្រាសាទមួយនៅខេត្តបុរីរម្យក្នុងប្រទេសថៃ។ ជាមួយគ្នា ភាគីថៃបានអះអាងថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬសូម្បីតែប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែថៃសាងតាមគំនូសប្លង់ដោយខ្លួនឯង ទៅតាមរចនាបទស្ថាបត្យកម្មប្រាសាទបុរាណក្នុងប្រទេសថៃ។​ ដូច្នេះ បងប្អូនជនរួមជាតិខ្មែរយល់យ៉ាងណា សូមមេត្តាត្រិះរិះពិចារណាតាមការគូរ។ ចុចអានបន្ត៖ ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​…

សត្តឃាតដ្ឋានឆ្កែនៅស្គន់បានបិទជាស្ថាពរ

ប្រទេសកម្ពុជាជាប្រទេស ដែលមានអត្រាជំងឺឆ្កែឆ្កួតលើមនុស្សខ្ពស់ជាងគេលើពិភពលោក។ តាមការប៉ាន់ប្រមាណថាមានមនុស្សស្លាប់ ៨០០ នាក់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ ករណីស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះ។ យោងតាមរបាយការណ៍របស់អង្គការសុខុមាលភាពសត្វពិភពលោកឈ្មោះ FOUR PAWS និងអង្គការសង្គ្រោះសត្វកម្ពុជា Animal rescue ស្ដីពីអាជីវកម្មសាច់ឆ្កែនៅប្រទេសកម្ពុជា២០១៩ បន្ទាប់ពីបានបិទទីសត្តឃាតសត្វឆ្កែនៅខេត្តសៀមរាបបានជោគជ័យ ពេលនេះកិច្ចខំប្រឹងប្រែងរបស់អង្គការ FOUR PAWS និងដៃគូរបស់យើងគឺអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue…

ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ…

ប្រហែល ១០០ឆ្នាំទៀត ទើបជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព

យើងអាចនឹងត្រូវចំណាយពេលប្រហែល ១០០ ឆ្នាំទៀត ដើម្បីឱ្យជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព។ នេះក៏ដោយសារតែដំណើរការនៃនីតិវិធីនេះចំណាយពេលយូរខ្លាំង។ បើគ្មានប័ណ្ណកម្មសិទ្ធិដីសមូហភាពទេ បងប្អូនជនជាតិដើមភាគតិចមិនទាន់មានសិទ្ធិពេញលេញក្នុងការថែរក្សាដីសហគមន៍នៅឡើយនោះទេ ដូចនេះពួកគាត់អាចប្រឈមនឹងការបាត់បង់អត្តសញ្ញាណ ប្រពៃណី និងវប្បធម៌របស់ពួកគាត់នាពេលអនាគត។ ចូលរួមទាំងអស់គ្នា #រក្សាដីជនជាតិដើមភាគតិច! ស្វែងយល់ពីការសម្រួលនីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពដល់ ជនជាតិដើមភាគតិចនៅកម្ពុជា៖ https://cambodia.ohchr.org/iplands/ United Nations Human Rights…

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបតំណាង អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។ ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន…

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ៧,៦ តោនព បានដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់។ រូបតំណាង ទំនិញបានទៅដល់កំពង់ផែមួយនៅប្រទេសជប៉ុនកាលពីដើមខែមិថុនា បន្ទាប់ពីចំណាយពេលមួយខែលើការដឹកជញ្ជូនពីកម្ពុជាទៅជប៉ុន។ នេះគឺជាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងបង្អស់របស់សិប្បកម្មស្វាយចន្ទីកម្ពុជាទៅប្រទេសជប៉ុនក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន  Top Planning Japan Co., Ltd.​​​​ ។ ការនាំចេញជាលើកទី ២ ក៏បានធ្វើឡើងនៅក្នុងខែមិថុនានេះ ចំណែកឯការដឹកជញ្ជូនមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកក្ដដា។ រូបតំណាង ទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា…

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ជាធម្មតា យើងតែងតែស្វែងរកផលិតផលប្រើប្រាស់ដែលល្អសម្រាប់សុខភាពរាងកាយយើង អាចទទួលទានយ៉ាងឆ្ងាញ់ជាប់ចិត្ត​ ថែមទាំងបានសម្រស់ទៀត។ អីច៊ឹង ទឹកឃ្មុំនេះហើយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់អ្នក ហើយអ្នកអាចចាប់ផ្តើមទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃ ១ស្លាបព្រាជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងក្មេងជាងវ័យ។ ១ ស្បែកភ្លឺស្រស់ថ្លា ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយសម្រាប់រាងកាយ។​ នៅពេលយើងទទួលទានជាប្រចាំ វានឹងជួយសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ លើសពីនេះទៀត វាជួយប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ដោយជួយធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា ស្បែកមានសំណើម។…

អាហារ ៥ប្រភេទ អ្នកផ្តាសសាយធំ គួរជៀសវាងមួយរយៈ

ក្នុងអំឡុងពេលនេះ អាកាសធាតុចាប់ផ្តើមផ្លាស់ប្តូរ។ ត្រជាក់ខ្លាំង​ ខ្លំាងណាស់។​ ខ្លះក្អក ខ្លះកណ្តាស់ និងមួយចំនួនទៀតជំងឺផ្តាសាយ។ ដើម្បីឆាប់ជាសះស្បើយ យើងគួរតែតមអាហារមួយចំនួនដូចខាងក្រោម៖ ១ ទឹកដោះគោ     ទោះបីជាទឹកដោះគោជាអាហារដែលមានសុខភាពល្អក៏ដោយ សម្រាប់អ្នកជំងឺមួយចំនួនដែលមានប្រតិកម្មទៅនឹងប្រូតេអ៊ីនទឹកដោះគោ អ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឱ្យមានប្រតិកម្មអាលែហ្សីនិងស្លសក្រាស់។ ប្រសិនបើអ្នកផឹកទឹកដោះគោ វានឹងធ្វើអោយទឹករំអិលស្អិតជាប់នឹងបំពង់ក។ ២ បង្អែម បង្អែម…

សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្នុងរយៈពេល៥ខែដំបូង

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែដំណើរការល្អ   ទោះបីជាមានការផ្ទុះរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ម្ដងទៀត កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១។ ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ១៧ ភាគរយ ហើយការនាំចេញសម្លៀកបំពាក់មានចំនួនប្រហាក់ប្រហែលនឹង ៥ ខែដំបូងនៃឆ្នាំ ២០២០ ។ ក្នុងនោះការនាំចេញផលិតផលមិនមែនមានត្រឹមតែសម្លៀកបំពាក់នោះទេ  មានគ្រឿងអេឡិចត្រូនិច កង់សូឡា…