We TV Cambodia

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបតំណាង

អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។

ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន និង ២១ គោលដៅផ្សេងទៀត ហើយមាន ៥៦ ក្រុមហ៊ុនបានចូលរួមក្នុងការនាំអង្ករចេញ។

ប្រទេសកម្ពុជាបាននាំចេញស្រូវចំនួន ១,៦៩២,៨១៣ តោនទៅកាន់ប្រទេសវៀតណាមនិងអារ៉ាប់រួមដែលមានការកើនឡើងប្រហែល ៧២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖​ កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ប្រភព៖ AKP

អត្ថបទ៖​ ង៉ាន់​​ សុគុន

Related Articles