We TV Cambodia

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ជាធម្មតា យើងតែងតែស្វែងរកផលិតផលប្រើប្រាស់ដែលល្អសម្រាប់សុខភាពរាងកាយយើង អាចទទួលទានយ៉ាងឆ្ងាញ់ជាប់ចិត្ត​ ថែមទាំងបានសម្រស់ទៀត។ អីច៊ឹង ទឹកឃ្មុំនេះហើយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់អ្នក ហើយអ្នកអាចចាប់ផ្តើមទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃ ១ស្លាបព្រាជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងក្មេងជាងវ័យ។

១ ស្បែកភ្លឺស្រស់ថ្លា

ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយសម្រាប់រាងកាយ។​ នៅពេលយើងទទួលទានជាប្រចាំ វានឹងជួយសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ លើសពីនេះទៀត វាជួយប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ដោយជួយធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា ស្បែកមានសំណើម។

២ ជួយសម្រកទម្ងន់

ប្រសិនបើអ្នកចង់សម្រកទម្ងន់តាមបែបធម្មជាតិ អ្នកគ្រូពេទ្យឬអ្នកជំនាញណែនាំអ្នកឲ្យកាត់បន្ថយបង្អែមទាំងអស់ដែលមានជាតិស្ករ -ប៉ុន្តែមិនមែនទឹកឃ្មុំទេ។ ព្រោះថាជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំមានសមាសធាតុខុសពីស្ករដែលមាននៅក្នុងស្ករផ្សេងទៀត ទឹកឃ្មុំជួយបង្កើនការរំលាយអាហាររបស់អ្នក ដែលចាំបាច់សម្រាប់ការសម្រកទម្ងន់។

៣ កំរិតកូលេស្តេរ៉ុលទាប

ទឹកឃ្មុំ ស្ទើរតែគ្មានកូលេស្តេរ៉ុលទាល់តែសោះ។ ផ្ទុយទៅវិញ សមាសធាតុផ្សំនិងវីតាមីនរបស់វាធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលថយចុះ។ ការប្រើប្រាស់ទឹកឃ្មុំប្រចាំថ្ងៃ មានប្រសិទ្ធិទៅលើកម្រិតនៃសមាសធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួនដែលអាចប្រឆាំងនឹងកម្រិតកូលេស្តេរ៉ុលលើស។

៤ ជួយឲ្យចង្វាក់បេះដំណើរការល្អ

ការស្រាវជ្រាវបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំអាចការពារសរសៃឈាមមិនឱ្យរួមតូច។ ព្រោះថា បើសរសៃឈាមរួមតូចអាចបណ្តាលឱ្យខ្សោយបេះដូង និងខ្សោយការចងចាំឬឈឺក្បាលញឹកញាប់ខ្លាំង។ ដូច្នេះ ការផឹកទឹកមួយកែវជាមួយទឹកឃ្មុំពីរបីស្លាបព្រានឹងគ្រប់គ្រាន់ដើម្បីការពារបញ្ហាទាំងនេះ។

៥ ជួយបង្កើនការចងចាំកាន់តែប្រសើរ

ការស្រាវជ្រាវមួយទៀត បង្ហាញពីសមត្ថភាពរបស់ទឹកឃ្មុំក្នុងការប្រយុទ្ធប្រឆាំងនឹងស្ត្រេស។​ទឹកឃ្មុំ ជួយបង្កើនប្រព័ន្ធការពារប្រឆាំងអុកស៊ីតកម្មកោសិកាដែលធ្វើអោយការចងចាំអ្នកកាន់តែល្អប្រសើរ។ ក្រៅពីនេះកាល់ស្យូមដែលមាននៅក្នុងទឹកឃ្មុំ ខួរក្បាលងាយស្រូបយកដែលជួយឲ្យខួរក្បាលបំពញមុខងារបានយ៉ាងល្អ។

៦ ជួយឲ្យគេងបានស្ងប់

ស្ករដែលមាននៅក្នុងទឹកឃ្មុំជួយបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងឈាមដែលបន្ទាប់មក បញ្ចេញសារធាតុសេរ៉ូតូនីន (serotonin)។  សេរ៉ូតូនីនផ្លាស់ប្តូរទៅជាមេឡាតូនីនដែលជាអរម៉ូនជំរុញការគេងលង់លក់ស្ងប់ល្អ។

៧ កុំឲ្យឈឺក្រពះ

ទឹកឃ្មុំ គឺជាឱសថសំលាប់មេរោគដ៏មានប្រសិទ្ធភាព ដោយគ្រាន់តែអ្នកទទួលទានទឹកឃ្មុំមួយស្លាបព្រាជាប្រចាំ។ វីធីសាមញ្ញនេះជួយការពារជំងឺផ្សេងៗដែលទាក់ទងនឹងបំពង់រំលាយអាហារ។ ក្រៅពីនេះពេលវាកំពុងឆ្លងកាត់ក្រពះ ទឹកឃ្មុំជួយបំផ្លាញមេរោគនិងព្យាបាលរបួសតូចៗនៅក្នុងភ្នាសរំអិលថែមទៀតផង។

៨ បំបាត់ភាពតានតឹង

ទឹកឃ្មុំជួយធ្វើឱ្យសរសៃប្រសាទដំណើរការល្អនិងបន្ថយភាពអស់កម្លាំង។ គ្លុយកូសដែលមាននៅក្នុងទឹកឃ្មុំគឺចាំបាច់សម្រាប់ការងារណឺរ៉ូន ដែលមានមាននាទីស្រូបចូលទៅក្នុងឈាមដើម្បីជួយសម្រួលដល់ការសំរាកលំហែ និងកាត់បន្ថយភាពមិនស្រួលខាងផ្លូវចិត្ត(​បំបាត់ភាពតានតឹង)។

ទឹកឃ្មុំនិងខ្ទឹមស

ទឹកឃ្មុំខ្ទឹមសអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងធ្វើឱ្យអ្នកមានសុខភាពល្អ។

គ្រឿងផ្សំ៖

ខ្ទឹមស ៣-៤ មើម

ទឹកឃ្មុំឆៅ ១ ពែង

កូនក្រឡមួយដែលមានគម្របគ្របជិត

បកខ្ទឹមសយកសំបកវាចេញ ដាក់វាចូលក្នុងក្រឡ ហើយបន្ទាប់មកចាក់ទឹកឃ្មុំចូល រួចស្រង់យកពពុះចេញ។ គ្រប់ឲ្យជិតរួចរក្សាទុករយៈពេលពីរបីថ្ងៃ។ ទទួលទានមួយស្លាបព្រាក្នុងមួយថ្ងៃរាល់ពេកព្រឹក នោះអ្នកនឹងមានអារម្មណ៍ថាមានថាមពល ហើយក៏ទទួលបានសុខភាពល្អ។

ចុចអានបន្ត៖ អាហារ ៥ប្រភេទ អ្នកផ្តាសសាយធំ គួរជៀសវាងមួយរយៈ

អាហារ ៣ប្រភេទជួយការពារជំងឺមហារីក ងាយស្រួលរកទិញ

ប្រភព៖​ brightside

ប្រែសម្រួល៖ ង៉ាន់ សុគុន

Related Articles