We TV Cambodia

រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

ស្តាប់ ​​- គិត -​ កត់

យើងត្រូវចេះស្តាប់យោបល់អ្នកដទៃ ហើយវិភាគថាវាសមស្របដែលអាចឲ្យយើងទទួលយកបានដែរឬទេ ថាតើគំនិតរបស់យើង និងគំនិតរបស់គេមួយណាសមហេតុផលជាង ហើយកត់យកចំណុចសំខាន់ៗទុក។ លើសពីនេះទៀត បើយើងចង់ឲ្យគេយល់ស្របតាមគំនិតយោបល់យើង យើងខ្លួនឯងត្រូវមានចំណេះដឹងទូទៅឲ្យទូលំទូលាយឲ្យបានច្រើន ចេះបត់បែន និងមានទំនួលខុសត្រូវ។​

អាន – គិត – ស្ដាប់

 អានគឺដើម្បីបង្កើនចំណេះដឹង ការត្រិះរិះពិចារណា ការវិភាគ ព្រមទាំងបើកចិត្តឲ្យទូលាយ និងទទួលស្តាប់យោបល់អ្នកដទៃដើម្បីថ្លឹងថ្លែងរកចំណុចដ៏ល្អប្រសើរមួយ។

ពិភាក្សា

វាជាការចែករំលែកចំណេះដឹង ការយល់ឃើញរបស់បុគ្គលម្នាក់ៗរវាងគ្នាទៅវិញទៅមកដើម្បីស្វែងរកចំណុចខ្វះខាត ហើយយកមកបំពេញបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ បូកបញ្ចូលគំនិតគ្នាដើម្បីសរុបសេចក្ដីមួយទៅរកចំណុចល្អ។

ការស្រាវជ្រាវ

យើងត្រូវមានរបៀបបកស្រាយឲ្យបានពិស្ដារ

យើងត្រូវមានហេតុផលឲ្យបានត្រឹមត្រូវ

យើងត្រូវមានការប្រៀបធៀបឲ្យបានម៉ត់ចត់

ក្នុងកិច្ចការស្រាវជ្រាវជៀសវាងចម្លងពីអ្នកដទៃ

  • មានប្រភពច្បាស់លាស់
  • មានសេចក្ដីសម្រង់
  • ចេះសរសេរឡើងវិញដោយប្រើពាក្យពេចន៍ខុសគ្នាដោយមានភាពឈ្លាសវៃ

ចំណុចបន្ថែមពិសេស

អ្នករៀនត្រូវមាន RUAAEC

R តំណាងឲ្យ មានការចងចាំ មានការរំលឹក ការស្រាវជ្រាវ ការត្រិះរិះឬការជញ្ជឹងគិត

U តំណាងឲ្យ ការយល់ឃើញ

A តំណាងឲ្យ ការយកទៅអនុវត្តជីវិតប្រចាំថ្ងៃ

A តំណាងឲ្យ ការវិភាគ

E តំណាងឲ្យ ការសន្និដ្ឋាន

និង C តំណាងឲ្យ ការច្នៃប្រឌិត។

ចុចអានបន្ត៖ ភាគីថៃ៖ សំណង់ប្រាសាទ មិនបានលួចប្លង់ ឬចម្លងតាមប្រាសាទអង្គរវត្តទេ!

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles