We TV Cambodia

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ៧,៦ តោនព បានដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់។

រូបតំណាង

ទំនិញបានទៅដល់កំពង់ផែមួយនៅប្រទេសជប៉ុនកាលពីដើមខែមិថុនា បន្ទាប់ពីចំណាយពេលមួយខែលើការដឹកជញ្ជូនពីកម្ពុជាទៅជប៉ុន។

នេះគឺជាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងបង្អស់របស់សិប្បកម្មស្វាយចន្ទីកម្ពុជាទៅប្រទេសជប៉ុនក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន  Top Planning Japan Co., Ltd.​​​​ ។

ការនាំចេញជាលើកទី ២ ក៏បានធ្វើឡើងនៅក្នុងខែមិថុនានេះ ចំណែកឯការដឹកជញ្ជូនមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកក្ដដា។

រូបតំណាង

ទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨០១,៧៣២ តោន ពោលគឺកើនឡើង ៣២១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន ឥណ្ឌា ជប៉ុន អារ៉ាប់ ថៃ និងវៀតណាម។

(Photo: Chey Sambo Cashew Nut Processing Handicraft)

ចុចអានបន្ត៖ រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

CDC ផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់រោងចក្រថ្មីចំនួន ៤

ប្រភព៖ AKP

អត្ថបទ៖​​ ង៉ាន់​ សុគុន

Related Articles