We TV Cambodia

ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ដែលបានសាងសង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតអោយមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំអោយដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម។

Credit: Facebook

ចុចអានបន្ត៖ ប្រហែល ១០០ឆ្នាំទៀត ទើបជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព

សម្រួលអត្ថបទ៖​ ង៉ាន់ សុគុន

Related Articles