We TV Cambodia

Sokun Ngan

លោក មឿន ញាណ “ ខ្ញុំមានជីវិតដោយសារការលេបថ្នាំ ”

លោក មឿន ញាណ ជាអតីតអ្នករាយការណ៏ព័ត៌មានពិសេស អ្នកស្រាវជ្រាវ អ្នកនិពន្ធ និងជាអ្នកថតរូបដ៏មានសក្ដានុពលម្នាក់ កាលពីគាត់មិនទាន់ធ្លាក់ខ្លួនមានជម្ងឺចម្លែកម្យ៉ាងដែលធ្វើឲ្យគាត់ចាស់មុនអាយុ។​ រូបរាងកាយខាងក្រៅរបស់គាត់មើលមកធម្មតា តែជាក់ស្ដែងគាត់ពិការទៅហើយ។​ គាត់មិនអាចស្លៀកពាក់ដោយខ្លួនឯងបានទេ សូម្បីតែបិទឡេវអាវ។ កាយសម្បទារបស់គាត់មានសភាពរញីរញ័រ គាត់មិនអាចដើរដោយខ្លួនឯងបានទេ ប្រសិនបើគ្មានឈើច្រត់ជាជំនួយ។ សតិស្មារតីរបស់គាត់បានបាត់បង់ស្ទើរតែទាំងស្រុង។ សម្លេងរបស់គាត់បានផ្លាស់ប្តូរទាំងស្រុង ដូចមនុស្សវ័យជាង១០០ឆ្នាំ ដោយគាត់ទើបតែមានអាយុ៤៨​​ឆ្នាំ តែរាងកាយនឹងខួរក្បាលគាត់​វិវត្តន៍ទៅរកភាពចាស់ទ្រុឌទ្រោមមុនអាយុទៅហើយ។​…