We TV Cambodia

សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្នុងរយៈពេល៥ខែដំបូង

សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្នុងរយៈពេល៥ខែដំបូង

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែដំណើរការល្អ   ទោះបីជាមានការផ្ទុះរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ម្ដងទៀត កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១។

ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ១៧ ភាគរយ ហើយការនាំចេញសម្លៀកបំពាក់មានចំនួនប្រហាក់ប្រហែលនឹង ៥ ខែដំបូងនៃឆ្នាំ ២០២០ ។

ក្នុងនោះការនាំចេញផលិតផលមិនមែនមានត្រឹមតែសម្លៀកបំពាក់នោះទេ  មានគ្រឿងអេឡិចត្រូនិច កង់សូឡា រួមទាំងផលិតផលកសិកម្មជាច្រើនទៀត ដែលចំនួនផលិតផលកសិកម្មកើនឡើងរហូត៥២ ភាគរយ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថា ប្រទេសកម្ពុជាបាននាំចេញនូវផលិតផលដែលមានតម្លៃ ៤,៤២៨ លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១។ ការនាំចេញកសិកម្មនិងសម្លៀកបំពាក់កំពុងតែមានសន្ទុះខ្លាំង។

(Photo: Khem Sovannara)
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ CDC ផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់រោងចក្រថ្មីចំនួន ៤

អត្ថប្រយោជន៍ ៧យ៉ាង ពីផ្លែពុទ្រាធម្មជាតិមួយនេះ

ប្រភព៖ AKP

អត្ថបទ៖ ង៉ាន់​ សុគុន

Related Articles