We TV Cambodia

សត្តឃាតដ្ឋានឆ្កែនៅស្គន់បានបិទជាស្ថាពរ

សត្តឃាតដ្ឋានឆ្កែនៅស្គន់បានបិទជាស្ថាពរ

ប្រទេសកម្ពុជាជាប្រទេស ដែលមានអត្រាជំងឺឆ្កែឆ្កួតលើមនុស្សខ្ពស់ជាងគេលើពិភពលោក។ តាមការប៉ាន់ប្រមាណថាមានមនុស្សស្លាប់ ៨០០ នាក់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ ករណីស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះ។ យោងតាមរបាយការណ៍របស់អង្គការសុខុមាលភាពសត្វពិភពលោកឈ្មោះ FOUR PAWS និងអង្គការសង្គ្រោះសត្វកម្ពុជា Animal rescue ស្ដីពីអាជីវកម្មសាច់ឆ្កែនៅប្រទេសកម្ពុជា២០១៩

បន្ទាប់ពីបានបិទទីសត្តឃាតសត្វឆ្កែនៅខេត្តសៀមរាបបានជោគជ័យ ពេលនេះកិច្ចខំប្រឹងប្រែងរបស់អង្គការ FOUR PAWS និងដៃគូរបស់យើងគឺអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) បានសម្រេចដោយជោគជ័យក្នុងការបិទទីសត្តឃាតសត្វឆ្កែនៅស្គន់។​ គេបានរកឃើញឆ្កែ១៦ក្បាលដែលរាងផ្អើលៗ និងភ័យខ្លាច ប៉ុន្តែក្រោយពេលឃើញ និងមានអារម្មណ៍ស្និទស្នាល ពួកវាក៏មានភាពរីករាយជាថ្មី។

បើទោះបីវាជាដំណើរដ៏វែងឆ្ងាយមួយ ប៉ុន្តែផលតបស្នងពិតជាសក្ដិសមនូវអ្វីដែលបានខិតខំនៅទីបំផុត ដោបានបិទសត្តឃាតដ្ឋានសាច់ឆ្កែនៅស្គន់!

ឆ្កែមួយចំនួនមានជំងឺធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ហើយអង្គការ FOUR PAWS និងអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) នឹងរកគ្រប់មធ្យោបាយដើម្បីព្យាបាលពួកវាឱ្យជាសះស្បើយ។

តាមគេហទំព័រផ្លូវការ FOUR PAWS កាលពីថ្ងៃទី​១ មិថុនា បានសរសេររៀបរាប់ថា អតីតម្ចាស់សត្តឃាតដ្ឋាន បានប្ដេជ្ញាឈប់ប្រឡូកក្នុងការជួញដូរសាច់ឆ្កែទៀតហើយ ។ ជាមួយគ្នា រណ្ដៅជ្រមុជទឹកដែលឆ្កែរាប់សិបក្បាលបានបាត់បង់ជីវិតត្រូវបានវាយកម្ទេខ និងទ្រុងជាច្រើនដែលឆ្កែជាច្រើនត្រូវរង់ចាំដោយការភ័យខ្លាច ហើយឥឡូវសត្តឃាតដ្ឋាននេះក្លាយជាការចងចាំមួយ។ ម្ចាស់សត្តឃាតដ្ឋានរីករាយក្នុងការចាកចេញពីការជួញដូរដ៏ឃោរឃៅនេះ ដូចអ្នកឯទៀតនៅកម្ពុជាដែលត្រូវការឱ្យជួយដូចគ្នាដែរ។

មានសត្តឃាដ្ឋានជាច្រើនកន្លែងទៀតនៅទីនោះ ហើយយើងត្រូវការជំនួយពីរដ្ឋាភិបាលដើម្បីបញ្ឈប់ការជួញដូរនេះដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់រាងកាយ និងផ្លូវចិត្តទាំងមនុស្ស និងសត្វ។ នេះជាផ្លូវមួយឆ្ពោះទៅកាន់ពិភពមួយដ៏ល្អប្រសើរ។

បង្ហាញឱ្យពិភពលោកដឹងពីរឿងនេះ និងជួយស៊ែរ post នេះ និងញត្តិរបស់យើងខាងក្រោម៖

http://bit.ly/MI_EndDCMT_KH_CPC55

រូបថតរក្សាសិទ្ធិ៖ ©Kim Chhay/FOUR PAWS                              

ចុចអានបន្ត៖ ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​

ប្រហែល ១០០ឆ្នាំទៀត ទើបជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព

អត្ថបទ៖​ ង៉ាន់ សុគុន

Related Articles