We TV Cambodia

អាហារ ៥ប្រភេទ អ្នកផ្តាសសាយធំ គួរជៀសវាងមួយរយៈ

អាហារ ៥ប្រភេទ អ្នកផ្តាសសាយធំ គួរជៀសវាងមួយរយៈ

ក្នុងអំឡុងពេលនេះ អាកាសធាតុចាប់ផ្តើមផ្លាស់ប្តូរ។ ត្រជាក់ខ្លាំង​ ខ្លំាងណាស់។​ ខ្លះក្អក ខ្លះកណ្តាស់ និងមួយចំនួនទៀតជំងឺផ្តាសាយ។ ដើម្បីឆាប់ជាសះស្បើយ យើងគួរតែតមអាហារមួយចំនួនដូចខាងក្រោម៖

១ ទឹកដោះគោ    

ទោះបីជាទឹកដោះគោជាអាហារដែលមានសុខភាពល្អក៏ដោយ សម្រាប់អ្នកជំងឺមួយចំនួនដែលមានប្រតិកម្មទៅនឹងប្រូតេអ៊ីនទឹកដោះគោ អ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឱ្យមានប្រតិកម្មអាលែហ្សីនិងស្លសក្រាស់។ ប្រសិនបើអ្នកផឹកទឹកដោះគោ វានឹងធ្វើអោយទឹករំអិលស្អិតជាប់នឹងបំពង់ក។

២ បង្អែម

បង្អែម គឺជាមុខម្ហូបកំពុងពេញនិយមមួយមុខ! អ្នកគួរតមអាហារប្រភេទនេះសិន នៅពេល
អ្នកឈឺ។ បើរាងកាយយើងទទួលបានជាតិស្ករច្រើនពេក វានឹងកាត់បន្ថយប្រព័ន្ធភាពស៊ាំរបស់រាងកាយ មិនងាយជាសះស្បើយ។​

៣ កាហ្វេ

អ្នកចូលចិត្តកាហ្វេត្រូវប្រុងប្រយ័ត្ន!​ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបណ្តាលឱ្យរាងកាយខ្វះជាតិទឹក ព្រោះអ្នកកំពុងឈឺ។​

៤ អាហារបំពង

អំឡុងពេលផ្ដាយសាយធំ គួរជៀសវាងប្រភេទអាហារបំពង ព្រោះអាហារទាំងនេះនឹងមធ្វើឱ្យបំពង់ករលាក និងក្អក។

៥ គ្រឿងស្រវឹង

ជាតិអាល់កុល ធ្វើឲ្យឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយជាតិអាល់កុលក៏ទៅរំលាយថ្នាំដែលព្យាបាលជំងឺផ្តាសាយ។ ដូច្នេះពេលឈឺ គួរចៀសវាងទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។

ចុចអានបន្ត៖ គន្លឹះ៤យ៉ាង ថែស្បែកមុខអ្នកឲ្យនៅតែស្រស់ថ្លា អស់បាម្ភសម្រាប់បុរសនារីយើង

សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្នុងរយៈពេល៥ខែដំបូង

ប្រភព៖ akerufeed

ប្រែសម្រួល៖ ង៉ាន់ សុគុន

Related Articles