We TV Cambodia

ញ៉ាំទឹកពេលណាខ្លះ ទើបបានសុខភាពល្អ និងរក្សារាងឲ្យកាន់តែស្អាត

ជា​ធម្មតា អ្នក​ត្រូវ​ផឹក​ទឹ​ក​ឲ្យ​បាន ៨ ទៅ ១០ កែវ​ក្នុង​មួយ​ថ្ងៃ។ ទាំងនេះគន្លឹះ​មួយ​ចំនួន គ្រាន់​តែ​ផឹក​ទឹកឲ្យបានត្រឹមត្រូវ​ ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន ជា​ពិសេស​ទទួល​បាន​សុខភាព​ល្អ​ទៀត​ផង។

១​ ​ផឹកទឹក​ ១កែវ ក្រោយ​ក្រោក​ពី​គេង

ភ្ញាក់​ពី​ព្រឹក​ព្រលឹម កុំ​ទាន់​លុប​មុខ​ឬ​ដុស​ធ្មេញ ផឹកទឹក ១កែវ សិន ព្រោះ​ពេល​នោះ​ទឹក​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំ​លាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​ ប្រដាប់​រំលាយ​អាហារ​ក៏​បាន​ត្រៀមរូ​ច​រាល់​ជា​ស្រេច​ដើម្បី​ទទួល​យក​អាហារ​ដែល​អ្នក​នឹង​បរិភោគ​​ក្នុង​មួយ​ថ្ងៃៗ។

រូបតំណាង

​២. ផឹក​ទឹ​ក ២ ឬ ៣កែវបន្ថែមទៀត អំឡុង​ពេល​ព្រឹក

ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដំណើរ​ដូច​គ្នា អ្នក​ត្រូវ​ផឹក​ទឹក ២ ឬ ៣ កែវ​ទៀត អំឡុង​ពេល​ព្រឹក។

រូបតំណាង

៣. ផឹក​ទឹក​មុន​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់

មុន​ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់ អ្នក​ត្រូវ​ផឹក​ទឹក​ជា​មុន​សិន ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​តិច។ អ្នក​គួរ​ផឹក​ទឹក ១ កែវ ១ម៉ោងមុនពេលញ៉ាំអាហារពេល។

៤. ផឹកទឹក ២ ឬ ៣ កែវ អំឡុង​ពេល​ថ្ងៃរសៀល

នៅ​ពេល​រ​សៀ​ល ជា​រយៈ​ពេល​អ្នក​នឹង​ចាប់​ផ្ដើម​ចង់​ញ៉ាំ​អាហារ​ទៀត អី​ច៊ឹង ​អ្នក​ត្រូវ​ផឹក​​ទឹក​ជំនួស​វិញ​ យ៉ាង​តិច​ ២ ឬ ៣ កែវ ហើយ​វា​ក៏​ជួយ​កុំ​ឲ្យ​ស្បែក​យើង​ស្ងួត​ផង​ដែរ។

៥. ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច

រូបតំណាង

វា​សំខាន់​ណាស់​កាល​ដែល​អ្នក​ផឹក​ទឹក​មុន​អាហារ​ពេល​ល្ងាច ព្រោះ​វា​ជួយ​កុំ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ពេក មួយ​វិញ​ទៀត អ្នក​ក៏​ញ៉ាំ​ពេញ​មួយ​ថ្ងៃ​មក​​ហើយ​ដែរ។

ចុចអានបន្ត៖ វិធីសាមញ្ញៗ កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំណេញពេលច្រើន

១០ យ៉ាងអ្នកគួរជៀសវាង បើមិនចង់មានគ្រោះថ្នាក់

ប្រភព៖​​ Jelly

ប្រែសម្រួល៖ ង៉ាន់ សុគុន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *