We TV Cambodia

វិធីសាមញ្ញៗ កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំណេញពេលច្រើន

វិធីសាមញ្ញៗ  កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំណេញពេលច្រើន

តើអ្នកតែងតែមានអាការៈឈឺក្បាលញឹកញាប់មែនទេ?​  ៧ គន្លឹះខាងក្រោមនេះ ងាយៗ កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំពេញពេល ទទួលបានអារម្មណ៍ស្រស់ថ្លា៖

១ ងូតទឹកក្ដៅឧណ្ហៗ

ការ​ងូត​ទឹក​ក្ដៅ​ជួយ​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​សាច់​ដុំ និង​កាត់​បន្ថយ​ការ​ឈឺក្បាល។ តែ​បើ​ក្នុង​ករណី​មិន​អាច​ងូត​ទឹក​ក្ដៅ​បាន អាច​ប្រើ​កន្លែង​ជ្រលក់​ទឹក​ក្ដៅ​ជំនួស​ក៏បាន​។

​២​ ប្រើ​ឧ​ស​ថ​ប្រងរុក្ខជាតិ ​(​ Aromatherapy)

ក្លិន​ក្រ​អូ​ប​របស់​ប្រេង​រុក្ខជាតិ ជា​ពិ​សេស​ផ្កា​ Lavender អាច​បំបាត់​ការ​ឈឺ​ក្បាល​បាន​ ដោយ​ប្រើ​ប្រេង​រុក្ខ​ជាតិ​នេះ​ម៉ា​ស្សាត្រង់​ ថ្ងាស និង​​សៀតផ្កា ។​

៣ ផឹកទឹកឲ្យបានគ្រប់គ្រាន់​

កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​នឹង​បណ្ដាល​ឲ្យ​អ្នក​ឈឺ​ក្បាល ដូច្នេះ​អ្នក​ត្រូវ​ផឹក​​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ។

៤​ ទឹកខ្ញី​

ខ្ញី​ជា​ឧ​ស​ថ​​សម្រាប់​បំបាត់​ការ​ឈឺ​ក្បាល​យ៉ាង​មានប្រសិទ្ធភាព។​

៥​  ច្របាច់​ត្រង់​កញ្ចឹងក​

បំបាត់ភាពចុករោយនៃរាងកាយ​ ហើយ​ក៏​កាត់បន្ថយ​ការឈឺក្បាល​បាន​ឆាប់​រហ័យ។​

ច្រ​បាច់​ត្រង់​ប​រិវេណ​ច្រមុះ​

ជួលសម្រួលដល់ចង្វាក់ដង្ហើម ក៏ដូចជា​បំបាត់​​ភាពតានតឹង​ វិលមុខ ឈឺក្បាលនេះផងដែរ។​

៩ ច្របាច់​ត្រង់​បរិវេណ​ស្មា​

ម៉ាស្សា​បរិវេណនេះ អ្នក​នឹងស្រឡះមុខស្រឡះ​មាត់ ហើយ​ក៏​បាន​ធូរស្បើយ​ពី​កង្វល់។

៧​  ច្របាច់​ត្រង់​ប​រិ​វេណ​ភ្នែក​

ម៉ាស្សាត្រង់បរិវេណនេះ ប្រៀបដូចជាការ​តាំងសម្មាធិ អ្នក​នឹងទទួ​លបាន​អារម្មណ៍​ល្អជាក់​ជា​ពុំខាន។​

ចុចអានបន្ត៖ ១០ យ៉ាងអ្នកគួរជៀសវាង បើមិនចង់មានគ្រោះថ្នាក់

រក្សាទុកព្រៃ មិនភ័យក្រ ស្រូបទាញទេសចរណ៍ កើនកិត្តិយសជាតិ

ប្រភព៖ BRIGHT SIDE

ប្រែសម្រួល៖ ង៉ាន់ សុគុន​

Related Articles