We TV Cambodia

អត្ថបទមតិ៖ តើទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវភេទឬទេ?

អត្ថបទមតិ៖ តើទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវភេទឬទេ?

អ្នកមិនត្រូវលាក់ទុក ឬស្ងៀមស្ងាត់ឡើយ ប្រសិនបើអ្នកត្រូវបានគេបៀតបៀនផ្លូវភេទ។  ប៉ុន្តែសួរថា ទង្វើណាទៅ អាចចាត់ទុកថាការបៀតបៀនផ្លូវភេទនោះ។ យើងនឹងស្វែងយល់ទាំងអស់គ្នាក្នុងអត្ថបទនេះ ដើម្បីឲ្យយើងចេះការពារខ្លួនឯង និង​ស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។​

Pinterest

ការបៀតបៀនផ្លូវភេទ ជាទង្វើទាំងឡាយដែលអ្នកប្រព្រឹត្តិធ្វើឲ្យអ្នកមានអារម្មណ៍មិនពេញចិត្ត និងគ្មានសុវត្ថិភាព។ អីច៊ឹង យើងអាចសន្និដ្ឋានបានមួយជ្រុងថា ការបៀតបៀនផ្លូវភេទជាទង្វើមិនគប្បីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តយើង។

ទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវ ហើយអ្នកអាចប្រាប់ឬរាយការណ៍បានទៅកាន់អ្នកជឿទុកចិត្ត ក៏ដូចជាអ្នករក្សាសណ្តាប់សន្តិសុខនៅក្បែរអ្នក ដើម្បីជួយឲ្យផ្លូវចិត្តអ្នកប្រសើរឡើង និងមានសុវត្ថិភាព។

ចំណុចទី១ ការលេបខាយពាក្យសម្ដី ដែលធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍​​មិនពេញចិត្ត។

Pinterest

ចំណុចទី២ ការសម្លឹងមើល។ បើគ្រាន់តែសម្លឹងមើល ហើយភាគីម្ខាងទៀត មិនមានប្រតិកម្មនោះទេ នោះមិនមែនជាចំណោតបញ្ហាទេ។ ប៉ុន្ដែ បើការសម្លឹងមើលរបស់អ្នកទៅកាន់ភាគីម្ខាងទៀត ដែលធ្វើឲ្យគេមិនពេញចិត្ត នោះអ្នកកំពុងតែបៀតបៀនគេហើយ។ ជាធម្មតា បើអ្នកសម្លឹងគេដោយសុទ្ធចិត្ត ភាគីម្ខាងទៀត​ក៏គេមិនមានបញ្ហាអ្វីដែរ តែមកពីយើងសម្លឹងគេដោយបំណងអ្វីមួយ ដែលធ្វើឲ្យគេមិនពេញចិត្ត។​

ចំណុចទី៣ កំប្លែងបែបអាសអាភាសន៍ ធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត។​

ចំណុចទី៤ ការប្រើពាក្យសម្ដីនិយាយពីរឿងផ្លូវភេទមិនសមរម្យ ធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត។​

ចំណុចទី៥ ការប៉ះពាល់រាងកាយ ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត។​

ចំណុចទី៦ អាកប្បកិរិយាមិនគប្បី ធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត។

ចំណុចទី៧ ការរំលោភបំពាន

នៅស្ងាត់ បើអ្នកជួបចំណុចទាំងលើនេះ ព្រោះថាសកម្មភាពទាំងនេះ មិនអាចអត់អោនឲ្យបានឡើយ។ អ្នកត្រូវហ៊ាននិយាយ ទើបអ្នកទទួលបានដំណោះស្រាយ​។

ចុចអានបន្ត៖ នេះជាហេតុផល អ្នកគួរញ៉ាំទឹកឃ្មុំឆៅនិងក្រូចឆ្មា ជាមួយទឹកក្ដៅឧណ្ឌៗ

រក្សាសិទ្ធិដោយ៖ We Tv Cambodia

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *