សិទ្ធិសេដ្ឋកិច្ចសង្គម ជាសិទ្ធិស្រ្តី បុរស យុវជន និងជាពិសេសសហគ្រិនស្រ្តីនៅកម្ពុជាគួរតែមានលទ្ធភាពស្មើរគ្នា ក្នុងការទទួលបានសេវាកម្មសាធារណៈ និងចូលរួមក្នុងជីវិត នយោបាយ សេដ្ខកិច្ច និងសង្គម។ នេះបើយើងទៅតាមគេហទំព័រផ្លូវការរបស់ WE Act Cambodia
សិទ្ធិសេដ្ឋកិច្ចសង្គម បែកចែកជា ៤សំខាន់
ទី១៖ សិទ្ធិទទួលបានការអប់រំ
ទី២៖ សិទ្ធិទទួលការងារ
ទី៣៖ សិទ្ធិទទួលបានសន្ដិសុខសង្គម
ទី៤៖ សិទ្ធិក្នុងការធ្វើអាជីវកម្ម និងចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម
ជាមួយគ្នានេះដែរ ការយល់ដឹងពីសិទ្ធិសេដ្ឋកិច្ចសង្គមជួយឱ្យសហគ្រិនស្ត្រីយល់ដឹងកាន់តែច្បាស់ពីសិទ្ឋិរបស់ខ្លួនក្នុងការ បើកអាជីវកម្មដោយអនុលោមទៅតាមច្បាប់ និងការបញ្ចៀស ការរើសអើងផ្អែកលើភេទរបស់ពួកគេ ព្រមទាំងអនុញ្ញាតឱ្យយុវជនចូលរួមក្នុងសកម្មភាពនានាដើម្បីធ្វើឱ្យសហគមន៍របស់គេមានភាពរីកចម្រើន។
តើអ្នកបានទទួលឬកំពុងអនុវត្តសិទ្ធណាមួយហើយឬនៅ?