We TV Cambodia

១០ យ៉ាងអ្នកគួរជៀសវាង បើមិនចង់មានគ្រោះថ្នាក់

១០ យ៉ាងអ្នកគួរជៀសវាង បើមិនចង់មានគ្រោះថ្នាក់

នៅពេលបច្ចុប្បន្ននេះ មានរថយន្តទំនើបៗបំពាក់ដោយឧបករណ៍សុវត្ថិភាព រួមនឹងបច្ចេកវិទ្យាទំនើបក្នុងការបើកបរជាច្រើន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ស្របពេលមានបច្ចេកវិទ្យាជឿនលឿន អ្នកបើកបរកុំធ្វើរឿងទាំងនេះ ចំពោះឡានអ្នក។

១​ កុំចុចប៊ូតុង បិទម៉ាស៊ីន អំឡុងពេលបើកបរ

ប្រសិនបើអ្នកបានចុចប៊ូតុងនេះដោយចៃដន្យ ស្របពេលអ្នកកំពុងបើកបរក្នុងល្បឿនកំណត់មួយជាក់លាក់ ​វា​មិន​អី​នោះ​ទេ​ ព្រោះ​ឡាន​ទំ​នើបៗ​មាន​ឧ​បរណ៍​សុវត្ថិភាព​​ក្នុង​កា​ពារ​បាន​ច្រើន​។ ប៉ុន្តែអ្នកគួរជៀសវៀងកុំចុចវា។​

២ កុំជ្រើសរើសប៊ូតុង R ” reverse” ពេលកំពុងបើកបរ

ចំណុចមួយទៀត អ្នកគួរជៀសវាង គឺកុំជ្រើសយកប៊ូតុង R ” reverse” ពេលកំពុងបើកបរ ជៀសវាងមានគ្រោះថ្នាក់ដោយចែដន្យ។ ជាការល្អប្រសើរ កុំចុចប៊ូតុងR។

កុំ​ជ្រើស​យក​ប៊ូតុង P “park”​ ក្នុង​ពេល​បើកបរ

ប្រសិនបើអ្នក​ចុចប៊ូតុង​P ប្រ​ព័ន្ធ​កុំ​ព្យូរទ័រ​ឡាន​អ្នក​នឹង​រា​រាំង​ការ​បញ្ជា​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ឡាន​ និងអាចធ្វើឲ្យឡានអ្នកខូច។

៤ កុំ​ភ្ជាប់​សោរ​នឹង​កូន​សោរ​ឡាន​ច្រើន​ពេក

ការ​ភ្ជាប់​សោរ​នឹង​សោរ​ឡាន​ច្រើនពេក វា​អាច​បញ្ឆេះឬបញ្ឃប់ឡានអ្នកបា​ន។ អ្នកត្រូវ​បែក​ចែក​វា​ដាច់​ដោយ​ឡែក​ពី​គ្នា ឬ​ទុក​តែ​មួយ​គូរ​ជាប់​នឹង​សោរ​ឡាន​បាន​ហើយ។​

ត្រូវ​ប្តូរ​ប្រេង​ម៉ាស៊ីន                            

​​​​​​​​ត្រូវ​ផ្លាស់​ប្រេង​ម៉ាស៊ីន​រាល់ ១០០០គីឡូម៉ែត្រម្ដង។  ដើម្បីរក្សាប្រេង​រំអិលរបស់ម៉ាស៊ីន រក្សាសមាសធាតុម៉ាស៊ិនត្រជាក់​ សម្អាតកម្ទេចកករខាប់​ម៉ាស៊ីនឡាន និងធ្វើឲ្យរថយន្តធន់បានយូរ។​

៦ កុំ​ចាក់ប្រេងម៉ាស៊ីនហួសកម្រិតពេក

ប្រេងម៉ាស៊ីនតែងតែភ្ជាប់​ជាមួយ​ដាប់ធ័រ( dipstick) ដែល​មាន​ចង្អុលបង្ហាញចំណុច​ពេញ «​ពេញ» មួយ។ បំពេញវាក្នុងបរិមាណសមស្របមួយ កុំចាក់វាពេញពេក ព្រោះវាអាចបណ្ដាលឲ្យ​មា​នម​ហន្តរាយ និង​ ផ្សែងចេញពីគ្រប់ទិសទីពីក្នុងឡាន។​​

៧ កុំ​ប្រើ​រហូត​អស់​សាំង

ត្រូវចាំថា! សូម្បីតែ​ប្រងឥន្ធនៈល្អបំផុត ក៏នៅមាន​ភាគល្អិតតូចៗនៅក្នុងនោះដែរ ហើយជិតអស់សាំង កម្លាំងទំនាញក៏ប្រមូលផ្តុំវាទុកក្រោមធុងសាំង។ បើអ្នកនៅតែបើកបរទាំងមាន​ផ្សែង នោះក៏បណ្ដាលឲ្យ​កម្ទេចទាំងនោះចូលទៅក្នុងម៉ាស៊ីនឡានអ្នក​ដែរ។​​ ជាការល្អ ត្រូវចាក់សាំងឲ្យពេញឡើងវិញ ពេលវាដល់ចំណុច ១​ ភាគ៤។ ម៉ាស៊ីនមានដំណើរការល្អដរាបណានៅមាន​សាំងពេញ។

៨ កុំ​ប្រមាថ​សញ្ញា​ព្រមាន​ទាំងនេះ

បើ​កើតមាន​ចំណុច​ខុស​ប្រ​ក្រតី​ណាមួយ​ ត្រូវ​រក​ជំនួយ​ ឬ យក​ទៅ​ពិនិត្យ​មើល​ជា​មុន​សិន​។ តួយ៉ាង សញ្ញាពណ៌លឿងបង្ហាញថាមានអ្វីមួយចាំបាច់ត្រូវការផ្ដល់សេវាឬត្រួតពិនិត្យ ដោយឡែកសញ្ញាពណ៌ក្រហមបង្ហាញថាកំពុងមានបញ្ហាធ្ងន់ធ្ងរឬលែងមានសុវត្ថិភាពក្នុងការបើកបរហើយ អ្នកត្រូវតែបញ្ឃប់ជាបន្ទាន់។​

៩ កុំ​ទុក​ឲ្យ​កង់​ឡាន​ធូរ​ពេក​

ត្រូវ​ចេះ​ពិនិត្យ​មើល​សម្ពាធ​ខ្យល់​កង់ឡាន​ កុំ​បណ្ដោយឲ្យ​វា​ធូរ​ពេក ត្រូវ​សប់​វា​ឲ្យ​ណែន។ បើអ្នកនៅតែបន្តបើកបរទាំងកង់សំប៉ែតនោះ​ វាបណ្ដាលឲ្យសឹកសំបកកង់យ៉ាងលឿន ហើយគ្មានសុវត្ថិភាពទៀត ពេលកំពុងបើកបរ។​

១០ ពិនិត្យ​តុល្យភាព​របស់​កង់ឡាន​

​​បើ​កង់​ឡាន​អ្នក​អស់​លំនឹង មិន​ស​មាត្រ​នឹង​តួ​ឡានទេ នោះ​អ្នក​នឹង​មិន​អាច​គ្រប់​គ្រង​ឡាន​អ្នក​បាន​ឡើយ។​

 

ចុចអានបន្ត៖ ឧស្សាហកម្មកង់នៅតែមានសន្ទុះកាន់តែខ្លាំង ក្នុងអំឡុងកាលនៃការរីករាលដាលនៃជំងឺកូវីដ-19

ដំឡូងមី និងមានទីផ្សារក្រោយកម្ពុជាក្លាយជាទីតាំងផលិត និងកែច្នៃ សម្រាប់ទីផ្សារពិភពលោក

ប្រភព៖ BRIGHT SIDE

ប្រែសម្រួល៖​ ង៉ាន់​ សុគុន​

Related Articles