We TV Cambodia

ក្រសួងអប់រំ៖ មានតែខេត្តចំនួន ០៤ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ

ក្រសួងអប់រំ៖ មានតែខេត្តចំនួន ០៤ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ
ឯកឧត្តម ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ (ប្រភព៖ cpp)

មានតែសាលារៀនក្នុងខេត្តចំនួន ៤ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញចាប់ពីថ្នាក់ទី០១ ដល់ទី១២ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ប៉ុន្តែសម្រាប់តែសាលាដែលស្ថិតនៅក្នុងទីរួមខេត្តតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពី អ្នកនាំពាក្យក្រសួងអប់រំ។

កុមារនៅកម្ពុជាតម្រូវឲ្យពាក់របាំងមុខពេលចូលរៀន (ប្រភព៖ info.gov)

ការអនុញ្ញាតចំពោះខេត្តទាំង ៤នេះ ដោយសារជាខេត្តដែលមានហានិភ័យឆ្លងកូវីដ-១៩ កម្រិតទាប។ ចំណែកសាលារៀនក្នុងខេត្តផ្សេងៗ គឺក្រសួងបានអនុញ្ញតឲ្យថ្នាក់ទី៩ និងទី១២ អាចចូលរៀនវិញបានធម្មតា ប៉ុន្តែត្រូវគោរពគោលការណ៍សុវត្ថិភាព ដោយមួយថ្នាក់មានសិស្សតែ ១៥ ទៅ ២០នាក់ប៉ុណ្ណោះ ព្រមទាំអមានការត្រួតពិនិត្យផ្សេងៗទៀតផងដែរ។

ទោះយ៉ាងណា ខេត្តចំនួន៤ ខាងលើត្រូវគោរពគោលការណ៍របស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសគឺកុមារតែម្ដង ដោយសាលាត្រូវពិនិត្យ និងតាមដានគ្រប់សកម្មភាពទាំងអស់របស់សិស្ស។

សូមរំលឹកថា សាលារៀននៅទូទាំងប្រទេសកម្ពុជា ត្រូវបានបិទកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាមានការឆ្លងរីករាលដាលកូវីដ១៩ ចូលមកក្នុងប្រទេសតាមរយៈជនជាតិជប៉ុនម្នាក់ ដែលបានប៉ះពាល់ចាមួយបុរសម្នាក់ក្នុងខេត្តសៀមរាប។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *