We TV Cambodia

ការលក់តំឡើងថ្លៃហួសហេតុនៅតាមតំបន់ទេសចរណ៍មួយចំនួន កំពុងបង្អាក់កំណើនភ្ញៀវទេសចរណ៍

ការលក់តំឡើងថ្លៃហួសហេតុនៅតាមតំបន់ទេសចរណ៍មួយចំនួន កំពុងបង្អាក់កំណើនភ្ញៀវទេសចរណ៍
ការលក់ដូរក្នុងកំឡុងថ្ងៃឈប់សម្រាកកន្លងទៅ (ប្រភព៖ ក្រសួងទេសចរណ៍)

ពីកំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំរយៈពេល ៥ថ្ងៃដែលកន្លងហួសទៅនាពេលថ្មីៗនេះ ភ្ញៀវទសចរណ៍ចំនួនជាង ១,៤លាននាក់បានដើរកំសាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗទូទាំងប្រទេស។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តកែប (ប្រភព៖ ppnews)

ស្របពេលជាមួយកំណើនភ្ញៀវទសេចរណ៍ដ៏ច្រើននេះ អាជីវករនៅតាមតំបន់ទេសចរណ៍មួយចំនួនបែបជាឆ្លៀតឱកាសលក់តំឡើងថ្លៃហួសហេតុទៅវិញ ដែលនេះធ្វើឲ្យភ្ញៀវទេសចរណ៍មានការខ្លាចរអាក្នុងការទៅកំសាន្តនៅតំបន់នោះ ហើយវានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ដែលកំពុងកើនឡើងអាចធ្លាក់ចុះទៅវិញ ខណៈដែលក្នុងកំឡុងពេលវីដ១៩ នេះ ភ្ញៀវទេសចរណ៍អន្តរជាតិកំពុងតែធ្លាក់ចុះស្រាប់ផង។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តកែប (ប្រភព៖ រដ្ឋបាលខេត្តកែប)

ជាក់ស្ដែង ភ្ញៀវទេសចរណ៍ជាច្រើនបានលើកឡើងពីការតំឡើងថ្លៃហួសហេតុពេលទៅកំសាន្តក្នុងខេត្តកែប ដោយ «ពេលចូលទឹកដីខេត្តកែបចង់មើលឆ្នេរកែប គេត្រូវចំណាយហោចណាស់ ៤,០០០រៀល (សម្រាប់អ្នកជិះរថយន្ត) ហើយពេលទៅដល់ឆ្នេរកែប បើចង់រកកន្លែងអង្គុយមើលទេសភាពគេត្រូវចំណាយប្រមាណ ១០ម៉ឺនរៀល (សម្រាប់កន្ទេលក្រាលលើការ៉ូឡា)។ មិនតែប៉ុណ្ណោះ បើចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ គេត្រូវចំណាយ ២០,០០០រៀលទៀត ហើយបើចង់ញ៉ាំអាហារគេត្រូវចំណាយប្រមាណ ៦០,០០០រៀលសម្រាប់ម្ហូបមួយមុខ»។

តម្លៃភាស៊ីចំណតរថយន្តទេសចរណ៍ក្រុងកែប (ប្រភព៖ រដ្ឋបាលខេត្តកែប)

ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ជាច្រើន បានបង្ហាញពីការរិះគន់ និងខ្លាងរអា ហើយក៏មានអ្នកខ្លះបានណែនាំពីតំបន់ទេសចរណ៍ផ្សេង ដែលមានតម្លៃសេវាល្អ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទៅកំសាន្ត និងជួយគាំទ្រតំបន់ណាដែលមិនលក់ឆ្លៀតឱកាសយកចំពេញពីភ្ញៀវទេសចរណ៍ច្រើន ហើយនេះវាកំពុងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ក្នុងតំបន់នោះមានការធ្លាក់ចុះថែមទៀតផង។

ភ្ញៀវទេសចរណ៍ទៅកំសាន្តខេត្តកែប (ប្រភព៖ រដ្ឋបាលខេត្តកែប)

សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាបែបនេះ អាជ្ញាធរគ្រប់គ្រងទេសចរណ៍ក្នុងតំបន់នីមួយៗ ពិសេសគឺខេត្តកែបតែម្ដង បានចុះទៅណែនាំ និងប្រាប់អាជីវករឲ្យលក់ដោយមានភាពត្រឹមត្រូវ និងមិនឲ្យមានការលក់តំឡើងថ្លៃទៀតនោះទេ ហើយបើអាជីវករណានៅតែបំពាន និងអាចឈានដល់ការផ្អាកមិនឲ្យលក់តែម្ដង។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *