We TV Cambodia

ប្រញាប់បើកសាលារៀនពេក ពេលនេះបារាំងរកឃើញអ្នកឆ្លងបន្ថែមទៀត ក្រោយពីបើកសាលារៀនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ

ប្រញាប់បើកសាលារៀនពេក ពេលនេះបារាំងរកឃើញអ្នកឆ្លងបន្ថែមទៀត ក្រោយពីបើកសាលារៀនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ
លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងពេលបើកសាលារៀនឡើងវិញ (ប្រភព៖ Google)

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider ប្រទេសបារាំងបានកើនឡើងចំនួនអ្នកឆ្លង COVID-19 បន្ថែមទៀត ក្រោយពីប្រទេសនេះបានសម្រេចចិត្តបើកសាលារៀនទាំងដែលស្ថានភាព COVID-19 ក្នុងប្រទេសមិនទាន់មានភាពល្អប្រសើនៅឡើយ។

បារាំងបានសម្រេចបើកសាលារៀនឡើងវិញកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែក្រោយពីបើកសាលារៀនឡើងវិញបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បារាំងបានរកឃើញអ្នកឆ្លងចំនួន ៧០នាក់បន្ថែមទៀត ដែលជាមេរៀន និងជាការដាសតឿនដល់ប្រទេសដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសគឺការសម្រេចបើកសាលារៀនឡើងវិញក្នុងកមឡុងពេលនេះ។

សិស្សសាលានៅបារាំងក្នុងកំឡុងពេលបើកសាលារៀនឡើងវិញ (ប្រភព៖ Google)

ទោះបីជាយ៉ាងណាក៏ដោយ ការបើកសាលារៀនឡើវិញក្នុងបរទេសបារាំងនេះ ត្រូវបានប្រធានាធិបតីបារាំង លោក ម៉ាក្រុង បញ្ជាក់ថា អានាព្យាបាល ឬមាតាបិតាសិស្សអាចមានសិទ្ធិសម្រេចថាឲ្យកូនៗរបស់ពួកគេត្រឡប់ទៅចូលរៀនវិញ ឬងត់ ដោយពុំមានការបង្ខិតបង្ខំពីរដ្ឋនោះទេ។

គូសបញ្ជាក់ផងដែរថា គិតមកទល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បារាំងមានអ្នកឆ្លង​ COVID-19 ចំនួន ១៨២,២១៩នាក់ មានអ្នកស្លាប់ចំនួន ២៨,២៨៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៤,២០៩នាក់ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *