We TV Cambodia

ក្នុងឆ្នាំ២០២០ អ្នកមានបំណងចង់វិនិយោគដីធ្លី គួសម្លឹងទៅតំបន់ណាមួយនៃរាជធានីភ្នំពេញ ដើម្បីទទួលបានឱកាសចំណេញ?

ក្នុងឆ្នាំ២០២០ អ្នកមានបំណងចង់វិនិយោគដីធ្លី គួសម្លឹងទៅតំបន់ណាមួយនៃរាជធានីភ្នំពេញ ដើម្បីទទួលបានឱកាសចំណេញ?
រូបភាពឯកសារ​

គិតត្រឹមក្នុងកំលុងពេល ត្រីមាសទី១ដើមឆ្នាំ២០២០ កម្ពុជាបានទទួលរងសម្ពាធនៃការវាយលុកពី មេរោគ កូវីដ១៩ ដែលបានធ្វើឲ្យវិស័យសេដ្ឋកិចទាំងមូលត្រូវបានធ្លាក់ចុះ ក្នុងនោះមិនក៏មានចំនែក វិស័យអចលនទ្រព្យផងដែរ ដែលបានទទួលរងឥទ្ធិពលដូច្នេះ។ ដោយឡែក ការជួបគ្រោះថ្នាក់មួយនេះ បានកា្លយទៅជា ចំនុចពិសេសមួយក្នុងក្រសែភ្នែក អ្នកវិនិយោគអចលនទ្រព្យមួយចំនួន ព្រោះថាទីផ្សារ អចលនទ្រព្យក៏បានមានការថយចុះជាងមុនផងដែរ។ បើទោះបីជា ទីផ្សារអចលនៈទ្រព្យមានការប្រែប្រួលក៏ពិតមែន ប៉ុន្ដែអ្នកវិនិយោគ ក៏គួរតែសិក្សាពីតំបន់ឲ្យបានច្បាស់លាស់​ជាមុនសិន មុនពេលសម្រេចចិត្ដទិញ។

ជាក់ស្ដែង ការវិនិយោគដីធ្លី គឺជាជម្រើសដ៏ល្អ បើធៀបទៅការវិនិយោគដទៃទៀត ពីព្រោះផលចំណេញពីការលក់ដីគឺខ្ពស់ខ្លាំងណាស់។​ ពេលដែលអ្នកវិនិយោគចំកន្លែងត្រូវប៉ាន់ ផលចំណេញអាចកើនពី៥០% ទៅ១០០%។ ដូច្នេះសម្រាប់ឆ្នាំ២០២០ បើយោងទៅតាមការប៉ាន់ប្រមាណ របស់លោក សន សៀប នាយកប្រតិបត្តិនៃក្រុម Key Real Estate និងជាអ្នកល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថាតម្លៃដីក្នុងទីក្រុងភ្នំពេញនឹងជួបនូវការធ្លាក់ចុះបន្តិច ប៉ុន្តែការវិនិយោគនេះ នៅតែបន្តបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងខ្លាំងអាស្រ័យលើតំបន់នោះ។

បើការសិក្សាទៅលើទីតាំងដែលមានសក្តានុពលមួយសម្រាប់ការវិនិយោគក្នុងពេលបច្ចុប្បន្ន គឺអាចជាតំបន់នៅទិសខាងត្បូងនៃទីក្រុងភ្នំពេញ ជាពិសេសគឺខណ្ឌដង្កោ។ ទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់អ្នកដែលមានបំណងច់ងធ្វើការវិនិយោគរយៈពេលវែង អ្នកជំនាញបានណែនាំឲ្យសំឡឹងមើលភាគខាងកើតនៃទីក្រុងភ្នំពេញវិញ ដែលជាតំបន់គួរតែធ្វើការពិចារណាខ្លាំងបំផុត។ ម្យ៉ាងទៀតបើយោងទៅតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន តំបន់ដូចជា អរិយក្សត្រ និងស្វាយជ្រុំ បច្ចុប្បន្ននេះ ជាតំបន់មានសក្តានុពលខ្លាំង ដែលនឹងផ្លាស់ប្តូរក្លាយជាទីក្រុងរណបថ្មីមួយនាពេលអនាគត ជាពិសេសក្រោយពីស្ពានជ្រោយចង្វារ-ស្វាយជ្រុំលេចចេញរូបរាង។

លោកក៏បានបញ្ជាក់ផងដែរថា កាលពី១០ឆ្នាំកន្លងទៅ ទីផ្សារអចលនទ្រព្យបានពង្រីកខ្លួនពីកណ្តាលទីក្រុងភ្នំពេញទៅកាន់ទិសខាងលិច។ ចំណែកក្រោយមកទៀត រយៈពេល៥ឆ្នាំ វាមានសន្ទុះកើនឡើង និង មានការពង្រីកទៅទិសខាងជើងវិញ។ បច្ចុប្បន្ននេះ និន្នាការកំពុងផ្លាស់ប្តូរទៅភាគខាងត្បូង ខណៈដែលភាគខាងកើតនៃរាជធានីភ្នំពេញគឺជាទីតាំងសក្ដិសមសម្រាប់ការវិនិយោគនាពេលអនាគត។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *