We TV Cambodia

ស្ពានហាលមុខប្រាសាទអង្គវត្ត នឹងត្រូវដាក់ឲ្យដំណើរការដូចដើមវិញនៅខែសីហា ឆ្នាំក្រោយ

ស្ពានហាលមុខប្រាសាទអង្គវត្ត នឹងត្រូវដាក់ឲ្យដំណើរការដូចដើមវិញនៅខែសីហា ឆ្នាំក្រោយ

ស្ពានហាលដែលជាច្រកចូលដ៏សំខាន់ទៅប្រាសាទអង្គរវត្តអាច ដាក់ឱ្យដំណើរការដូចដើមវិញ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការពិភាក្សាគ្នារវាង​អាជ្ញាធរ​ជាតិ​អប្សរា និងភាគីជប៉ុនដែលជាដៃគូក្នុងការជួសជុលស្ពានហាលនេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ពានហាលនេះនឹងត្រូវបើកដំណើរការឡើងវិញនៅខែសីហា ឆ្នាំក្រោយក៏ពិតមែន ប៉ុន្តែការជួសជុលនៅតែបន្ត ព្រោះស្ពាននេះមិនទាន់បញ្ចប់ការជួសជុលនៅឡើយទេ ដោយគិតមកទល់ពេលនេះ ស្ពានហាលមុខអង្គវត្តទើបតែជួសជុលបាន៥០% ប៉ុណ្ណោះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា

លោកបានបន្ថែមទៀតថា ចំពោះស្ពានបណ្តែតទឹកដែលបានដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅក្នុងអំឡុងពេលនៃដំណើរការជួសជុលស្ពានហាលចូលទៅអង្គរនេះ និងត្រូវរុះរើចេញវិញនៅពេលស្ពានហាលដែលជាច្រកចូលដ៏សំខាន់ទៅប្រាសាទអង្គរវត្តបានដាក់ឱ្យដំណើរការដូចដើមវិញ។

សូមជម្រាបថា ស្ពានហាលចូលទៅអង្គរបានចាប់ផ្តើមបើកការដ្ឋានជួសជុលកាលពីឆ្នាំ២០១៦ ដែលការជួសជុលស្ពានហាលប្រវែង ៩០ម៉ែត្រ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ហើយបើគិតមកទល់ពេលនេះ គឺបានចំណាយពេលជួសជុលអស់ ៤ឆ្នាំហើយ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *