We TV Cambodia

សង្គម

ស្អាតខ្លាំងណាស់! អាគារថ្មីដ៏ធំស្កឹមស្កៃ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម ផ្ទុះការសសើរពីមហាជនយ៉ាងច្រើន

អាគារថ្មីនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និង សំណង់ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនបំណាច់ខែមីនា​ ខាងមុខនេះ និងត្រៀមបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ០៤ មេសា ឆ្នាំ ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា។ អាគារនេះផងដែរ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ២៨​មករា ឆ្នាំ…

គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់» នឹងរៀបចំនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម

ដោយ៖ពេជ្រ ភ្នំពេញ៖ គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ (BTIC)»ត្រូវបានបង្កើតឡើង ដែលមានទីតាំង នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ។ មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ” ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការយូនីដូជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក…

ក្នុងឆ្នាំ២០២០ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ រកចំណូលពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល

ដោយ៖ពេជ្រ ក្នុងឆ្នាំ២០២០ កន្លងទៅ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី អាចរកប្រាក់ចំណូលបានមកពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល ឬស្មើនឹងជាង ៨ម៉ឺនដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អនុផលព្រៃឈើទាំងនោះរួមមានដូចជាទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ជ័រចុង គ្រាប់ស្លែង ផ្សិតកញ្ជោ បន្លែបង្ការផ្សេងទៀត។ សហគមន៍តំបន់ការពារធម្មជាតិបានចូលរួមយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ៕…

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាចំនួន១០០លាន បន្ថែមដល់ខេត្តប៉ៃលិន និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ 

នាព្រឹកថ្ងៃទី ២១​ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី យក់​សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ លោកស្រី យក់…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបើកផ្លូវ២ខ្សែទៀត នៅតំបន់ចោមចៅ បណ្ដោះអាសន្ន ដើម្បីបន្ថយការស្ទះចរាចរណ៏

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យបើកផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់អោយដំណើរការ។ យោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន: ១-ផ្លូវតភ្ជាប់ចរាចរឯកទិស…

អាជីវករនៅសៀមរាបនឹងមានក្តីសង្ឃឹមថ្មីឡើងវិញ ក្រោយមានតម្រុយវិជ្ជមាន ២ នេះ

ខេត្តសៀមរាប ត្រូវបានគេចាត់ថាជាតំបន់ទេសចរណ៏ ដែលធ្លាប់តែមានភ្ញៀវទេសចរច្រើន ប្រែក្លាយជាស្ងាត់បាត់ភ្ញៀវ ជាហេតុនាំឱ្យអាជីវករជាអ្នកលក់ដូរ អ្នកធ្វើការពឹងផ្អែកលើវិស័យនេះ ត្រូវបាត់បង់ប្រាក់ចំណូលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកូវិដ១៩។ ក្រោយពេលជួបទុក្ខរយៈពេល១ឆ្នាំ ដោយសារតែការវាយប្រហាររបស់ជំងឺកូវីដ១៩ ក៏មានអ្នកធ្វើការងារផ្នែកមគ្គទេសចរណ៍ជាច្រើនបានងាកចាប់អារម្មណ៍ទៅលើការបើកអាជីវកម្មមួយផ្ទាល់ខ្លួន ទម្រាំតែគ្រប់យ៉ាងអាចត្រឡប់មករកសភាពដើមវិញ។ ទន្ទឹមនិងនេះផងដែរ គ្រប់យ៉ាងអាចនឹងភាពល្អប្រសើរឡើងវិញក្រោយ មានសញ្ញាវិជ្ជមាន ២ កំពុងលេចរូបរាងជាបណ្តើរៗ ដែលនឹងក្លាយជាការរួមចំណែកដើម្បីជួយទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបម្តងទៀត។ តម្រុយទី១ ទាក់ទងជាមួយនឹងគម្រោងថ្មីៗ៖ ដោយកាលពីពេលថ្មីៗនេះ…

ដំណឹងល្អ! ក្រសួងការងារ ប្រកាសបើកប្រាក់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ដល់ឆ្នាំ២០២១ លើអាជីវកម្មទាំងនេះ

យោងតាមផេកហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង លេខ ០០៣/២១ ក.ប/ស.ជ.ណ.ខ.ល ស្តីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ លើសម្រាប់រោងចក្រ សហគ្រាស និងផ្នែកកម្មន្តសាល។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស…

ខេត្តរតនគិរី នឹងរៀបចំខ្លួនតាមផែនការ៥ចំណុច ដើម្បីទាក់ទាញទេសចរ

ដោយ៖ពេជ្រ រតនគិរី៖ មន្ទីរទេសចរណ៍ខេត្តរតនគិរី  នឹងត្រៀមខ្លួនទាក់ទាញភ្ញៀវទេសចរឱ្យបាន៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ តាមរយៈផែនការ៥ចំណុច ដើម្បីជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពប្រសើរឡើង ។ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ផែនការទាំង៥ចំណុចសំខាន់ៗនោះរួមមាន ទី១ធ្វើយ៉ាងណាអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានឱ្យប្រកបទៅដោយគុណភាពនិងនិរន្តរភាព ហើយទី២សិក្សាស្វែងរកសក្កានុពលវិស័យទេសចរណ៍ថ្មីបន្ថែម ដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍  ទី៣មានការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ទី៤ពង្រឹងគុណភាពវិស័យទេសចរណ៍ដែលមានស្រាប់ និងទី ៥…

សូមប្រយ័ត្ន! ពេលនេះជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដាម្ដង!

ដោយៈពេជ្រ   បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។ ជាងនេះទៅទៀត តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេហទំព័រទាំងនេះបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។…

កម្ពុជា-ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ ពេលចប់វិបត្តិកូវីដ-១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam…