We TV Cambodia

តើអ្នកដឹងទេថា របាំខ្មែរមានប៉ុន្មានប្រភេទ?

តើអ្នកដឹងទេថា របាំខ្មែរមានប៉ុន្មានប្រភេទ?

របាំ គឺជាចង្វាក់មួយបែបដែលគេរាំតាមក្បាច់។ របាំខ្មែរមានបីប្រភេទគឺ

១ របាំក្បាច់បុរាណខ្មែរ

២ របាំប្រពៃណីខ្មែរ

៣ របាំប្រជាប្រិយ

របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ(សិល្បៈទេវៈ) មួយដែលមានវ័យចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា។ ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយអ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។ របាំនេះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។

របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣។

របាំប្រពៃណីខ្មែរ ជារបាំឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំនេះមានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន និងរបាំបេះក្រវាញ ជាដើម។

រូបតំណាង

របាំប្រជាប្រិយខ្មែរ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស។ របាំនេះមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ អំពីព្រះទម្រង់សត្តិដងវែងឬព្រះទម្រង់លំពែងជ័យ

ដកស្រង់ចេញពី៖ khmerrean

សម្រួលអត្ថបទ៖ ង៉ាន់ សុគុន

Related Articles