We TV Cambodia

ស៊យ ឬ​ ​ហេង​ ពេញមួយថ្ងៃ​ អាស្រ័យលើខ្លួនអ្នកផ្ទាល់

ស៊យ ឬ​ ​ហេង​ ពេញមួយថ្ងៃ​ អាស្រ័យលើខ្លួនអ្នកផ្ទាល់

ជាទូទៅ មានមនុស្សមួយចំនួនធំ តែងតែឆ្ងល់ថា មិចបានពេលខ្ឡះ ពួកគេជួបតែរឿងស៊យ ឬរឿងស្មុគស្មាញរហូត ដល់ពេញមួយថ្ងៃ? រឿងទាំងអស់នេះមិនមែនជារឿងចៃដន្យទេ ​គឺសុទ្ធតែមានហេតុនិងផល។ សូមចាំថា រឿងដែលកើតឡើង មិនមែនកើតដោយសារអ្វីផ្សេងពីក្រៅមកឡើយ តែវាកើតឡើងចេញពីខ្លួន​ឯងផ្ទាល់តែម្ដង។  ប្រសិនបើយើងមិនចេះគ្រប់គ្រងខ្លួនឯងបានល្អ ពិតណាស់អ្នកនឹងជួបតែរឿងអពមង្គល ឬរាសីចុះយ៉ាងត្រដែត។​ ចំណុចសំខាន់បំផុតសម្រាប់អ្នក ត្រូវធ្វើឱ្យអារម្មណ៍ល្អជានិច្ច ពេលក្រោកពីដំណេក ត្រូវងើបឱ្យរហ័សរហួន បើកបង្អួចឱ្យមានខ្យល់ចេញចូល ហើយស្រូបខ្យល់អាកាសពេលព្រឹកដោយធ្វើចិត្តឱ្យស្រស់ស្រាយ ញញឹមទទួលថ្ងៃថ្មី។

ម៉្យាងវិញទៀត ប្រសិនបើពេលព្រឹកឡើង អ្នកមានបញ្ហា ឬមានអ្វីមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ សូមកុំឱ្យអារម្មណ៍នោះទៅតាមរឿងទាំងនោះឱ្យសោះ (បើមិនដូច្នោះទេ អ្នកនឹងជួបបញ្ហាពេញមួយថ្ងៃតែម្ដង) ត្រូវតែសម្រួលអារម្មណ៍ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយធ្វើការដោះស្រាយដោយវៃឆ្លាត។ ​ការបណ្ដោយអារម្មណ៍ គឺប្រៀបដូចជាអ្នកកំពុងទាញ យកនូវបញ្ហាផ្សេងៗទៀតឱ្យមករកអ្នកកាន់តែច្រើនទៅៗ ព្រោះកំហឹង ការធុញទ្រាន់ ភាពស្មុគស្មាញ មានឥទ្ធិពលខ្លាំងណាស់។ យើងទទួលស្គាល់ថា​ការគ្រប់គ្រងខ្លួនឯង​ជាពិសេសគ្រប់គ្រងអារម្មណ៍ពិតជាពិបាក ប៉ុន្ដែសូមធ្វើការព្យាយាមបន្ដិចម្ដងៗ។

អត្ថបទដោយ៖​ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *