We TV Cambodia

សៀវភៅល្អៗទាំង ៥ ក្បាលដែលជួយបង្កើនជំនាញទំនាក់ទំនងរបស់អ្នក

សៀវភៅល្អៗទាំង ៥ ក្បាលដែលជួយបង្កើនជំនាញទំនាក់ទំនងរបស់អ្នក

ដោយ៖ស្រីពេជ្រ

រូបភាពប្រភព៖ Google

ដើម្បីសម្រេចគោលដៅក្នុងជីវិត អ្នកមិនអាចខ្វះជំនាញ អាន សរសេរ ស្ដាប់ និងជំនាញទំនាក់ទំនងបានទេ។ មិនថាអាជីពណាក៏ដោយ ជំនាញទំនាក់ទំនងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទង។ ដូចពាក្យមួយឃ្លានិយាយថា៖«អ្នកមិនត្រូវការការប្រាស្រ័យទាក់ទងល្អដើម្បីទទួលបានអាជីពល្អនោះទេ ផ្ទុយទៅវិញជោគជ័យពេញមួយជីវិតរបស់អ្នកពឹងផ្អែកលើការប្រាស្រ័យទាក់ទងរបស់អ្នក»។

ពិតណាស់ ក្នុងការបង្កើនភាពបុិនប្រសប់ក្នុងទំនាក់ទំនង អ្នកគួររៀតសូត្របន្ថែម ព្រោះមិនមានសាលារៀនណា មកផ្ដល់ជំនាញបែបនេះក្រៅពីខ្លួនអ្នកស្វះស្វែងរៀនសូត្រខ្លួនឯងបន្ថែមទេ។

ហើយខាងក្រោមនេះ គឺជាសៀវភៅចំនួន ៥ ក្បាលដែលអាចជួយអ្នកដើម្បីទទួលបានបំនិនបន្ថែមក្នុងសិល្បៈនៃការទំនាក់ទំនង៖

១) សៀវភៅ Verbal Judo: The Gentle Art of Persuasion (Updated Edition )

សៀវភៅនេះ វាពន្យល់ពីរបៀបស្តាប់ និងនិយាយឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលអ្នកចូលរួមជាមួយមនុស្សជាច្រើនតាមកម្មវិធីផ្សេងៗ តាមរយៈការយល់ពីអ្នកដទៃ និងជៀសវាងការកើតមានកំហុសក្នុងការសន្ទនាទូទៅ។

២)សៀវភៅ Just Listen: Discover the Secret to Getting Through to Absolutely Anyone

សៀវភៅនេះបង្រៀនយើងឱ្យចេះស្តាប់ប្រកបដោយការពិចារណា និង ប្រើការឆ្លើយតបដោយហេតុនិងផល ដើម្បីផ្សារភ្ជាប់គំលាតនៃការទំនាក់ទំនងឱ្យកាន់តែជិតស្និត។

៣)សៀវភៅ Crucial Conversation Tools for Talking When Stakes Are high(Second Edition)

សៀវភៅនេះនិយាយអំពី ការប្រែក្លាយកំហឹង និង អារម្មណ៍ឈឺចាប់ ឱ្យទៅជាការសន្ទនាដ៏មានប្រសិទ្ធភាព និងងាយយល់គ្នាបានគ្រប់កាលៈទេសៈ។

៤)សៀវភៅ Daring Greatly: How the Courage to be Vulnerable Transforms the Way We Live, Love, Parents and Lead

សៀវភៅនេះ បង្កប់នូវចក្ខុវិស័យដ៏មានឥទ្ធិពលសម្រាប់ជួយឱ្យខ្លួនយើងត្រូវបានគេកត់សម្គាល់។ សៀវភៅនេះមិនមែននិយាយអំពីការឈ្នះឬចាញ់ទេផ្ទុយទៅវិញវានិយាយអំពីភាពក្លាហាន។

៥)សៀវភៅ Thanks for the Feedback: The Science and Art of Receiving Feedback Well

សៀវភៅចុងក្រោយគេនេះ ពន្យល់ពីមូលហេតុដែលមតិប្រតិកម្មមានសារសំខាន់ខ្លាំង សម្រាប់ប្រាស្រ័យទាក់ទង ដែលមានមនុស្សជាច្រើនចាំតែចាប់កំហុសយើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *