We TV Cambodia

សង្គមមួយនឹងល្អប្រសើរប្រសិនបើ សង្គមជាតិ គ្រួសារ យុវជន និងមនុស្សទូទៅយល់ដឹង និងធ្វើកិច្ចការអាទិភាពរៀងៗខ្លួន

សង្គមមួយនឹងល្អប្រសើរប្រសិនបើ សង្គមជាតិ គ្រួសារ យុវជន និងមនុស្សទូទៅយល់ដឹង និងធ្វើកិច្ចការអាទិភាពរៀងៗខ្លួន

ដោយ៖ ពេជ្រ

បើតាមលោកង៉ែត ជូ បានលើកឡើងពីការយល់ឃើញមួយ ទាក់ទងនិងសង្គមមួយនឹងល្អប្រសើរប្រសិនបើ សង្គមជាតិ គ្រួសារ យុវជន និងមនុស្សទូទៅយល់ដឹង និងធ្វើកិច្ចការអាទិភាពរៀងៗខ្លួន ខាងក្រោមនេះជាកិច្ចការអាទិភាពរបស់សង្គមជាតិ គ្រួសារ យុវជន និងមនុស្សទូទៅ៖
១) សង្គមជាតិ
ទាន់ពេលនៅមានធនធានធម្មជាតិខ្លះ ទាន់ពេលអាចយកប្រេងកាតបាន គួរលៃលកចាត់ចែងអភិវឌ្ឍប្រទេសអោយមានប្រសិទ្ធិភាព។ ព្រោះធនធានទាំងនោះនឹងរីងស្ងួតនៅថ្ងៃមួយ។ ការគិតគូរដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីជាតិនិយមជាគុណធម៌ដ៏ប្រពៃរបស់អ្នកដឹកនាំ។
២) គ្រួសារ
ពេលមានចំណូលសមរម្យ ឬលក់ដីកេរ្តិ៍បានថ្លៃ គួរលៃលកអប់រំ និងបណ្តុះកូនចៅអោយមានសមត្ថភាព គុណធម៌ និងសីលធម៌ល្អដើម្បីជាធនធានរបស់សង្គម។ ការចាយវាយហ៊ឺហារ និងឈ្លក់វង្វេងនឹងសម្ភារនិយមគឺជាបាបកម្ម និងគុកកម្មលោកិយដែលនាំមកនូវការអន្តរាយតជំនាន់។
៣) យុវជន
ទាន់ពេលខ្លួននៅក្មេង និងមានកម្លាំង គួរខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍសមត្ថភាព និងធ្វើការអោយអស់សក្តានុពល។ បន្ថែមលើនេះ ត្រូវចេះចាត់ចែងហិរញ្ញវត្ថុ ចេះសន្សំ ចេះខ្ចី ចេះវិនិយោគប្រកបដោយភាពឆ្លាតវៃដើម្បីអនាគតល្អ។
៤) មនុស្សទូទៅ
ទាន់ពេលខ្លួននៅមានសុខភាពល្អ គួរលៃលកចាត់ចែងពេលវេលាថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តអោយបានល្អ។ សំរាប់សុខភាពផ្លូវកាយគឺ ត្រូវការការលេងកីឡា និងមានរបបអាហារសមស្របជាប់ជាប្រចាំ។ សំរាប់សុខភាពផ្លូវចិត្តគឺ ត្រូវមានទម្លាប់គិតវិជ្ជមាន បង្កើនការអាន ដកខ្លួនចេញពីមនុស្សឬក្រុមមនុស្សដែលមានទម្លាប់គិតអវិជ្ជមាន។ បន្ថែមលើនេះ គួរយកពេលស្តាប់ធម៌ដើម្បីអប់រំចិត្តខ្លះក៏ជាការល្អ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *