We TV Cambodia

វិធីសាស្រ្ដការពារខ្លួនជាមួយសត្វល្មូន នៅរដូវភ្លៀង

វិធីសាស្រ្ដការពារខ្លួនជាមួយសត្វល្មូន នៅរដូវភ្លៀង

នៅពេលមានទឹកជំនន់លិចព្រៃ មានសត្វជាច្រើនតែងតែស្វែងរកកន្លែងគោក ដើម្បីនៅបណ្ដោះអាសន្នដែលជាពិសេសនោះ បងប្អូននៅទូទាំងប្រទេស​ មិនថាទីក្រុងនិងជនបទ ត្រូវប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វល្មូនមានពិស៖

១,ត្រុវមានការពិនិត្យមើលស្បែកជើងរបស់លោកអ្នកឱ្យច្បាស់មុននិងពាក់(ចំពោះស្បែកជើងឃ្លុប និងប៉ាតា)។

២,​ត្រូវដាក់ខ្ទឹមសរ ផ្លែក្រូចសើច ឬបន្ទាលពស់​ នៅតាមជព្ជាំង និងទា្វផ្ទះ។

៣,ត្រូវពិនិត្យមើលសម្លៀកបំពាក់ មុង ភួយ​ ហើយ​ រលាស់ឱ្យបានពីរទៅបីដងមុននិងពាក់។

៤,មិនត្រូវដើរចេញក្រៅផ្ទះ​នៅពេលយប់ព្រោះសត្វទាំងនោះវាចូលចិត្តចេញមកនៅពេលយប់។

៥,​ត្រូវបិទគំរបបង្គន់​​ ឬមាត់ទុយយ៉ូ ដែលបង្ហូទឹកដើម្បីជៀសវាង សត្វទាំងនោះចេញមកតាមលូ។

ដូចនេះហើយពួកយើងគួរតែចូលរួមប្រុងប្រៀបទាំងអស់ ដើម្បីជៀសវាងមានគ្រោះថ្នាក់ដោយសារសត្វទាំងនោះអំឡុងពេលទឹកជំនន់។

ប្រែសម្រួលដោយ៖ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *