We TV Cambodia

មេរៀនជោគជ័យពី បិតា KFC លោក Colonel Sanders

មេរៀនជោគជ័យពី បិតា KFC លោក Colonel Sanders

លោក Colonel Sanders ទទួលភាពបរាជ័យរាប់មិនអស់មុនស្គាល់ជាតិជោគជ័យនៅអាយុ ៧៥ឆ្នាំ។ លោកត្រូវគេចាត់ទុកថាជាបុគ្គលជោគជ័យក្នុងភាពជាសហគ្រិនភាពមួយរូបដែលអ្នកគួររៀនសូត្រតាម៖

១) បរាជ័យបង្កើតជោគជ័យ
បើគ្មានភាពបរាជ័យនោះទេ ក៏ប្រហែលជាគ្មានភាពជោគជ័យដែរ។ ក្នុងដំណើរជីវិតរបស់លោកជួបប្រទះនឹងភាពបរាជ័យជាច្រើនទម្រាំលោកត្រូវគេទទួលស្គាល់នូវរូបមន្តមាន់បំពង (Kentucky Fried Chicken) របស់លោក។

២) មិនដែលយឺតពេល
មនុស្សម្នាក់ៗមានភាពជោគជ័យដូចគ្នា គ្រាន់តែឆាប់និងលឿន។ ពេលវេលាមានដូចគ្នាប៉ុន្តែទោះបីអ្នកអាយុច្រើនក៏ដោយ ក៏វាមិនទាន់ហួសពេលដែល។ ការប្រឹងប្រែង តស៊ូ ទៅមុខដោយឈរលើគោលការណ៍នៃភាពច្បាស់លាស់ នោះអ្នកប្រាកដជាអាចស្វែងរកដង្ហើមជោគជ័យមិនខាន។ 

៣) អតីតកាល
មិនថាអ្នកដួលប៉ុន្មានដង កុំអនុញ្ញាតិឲ្យរឿងទាំងនោះមកបង្អាក់ដំណើរទៅអនាគតឡើយ។ អតីតគ្រាន់តែជាអតីត ដែលមិនអាចរារាំងលោក Colonel Sanders ឲ្យបង្កើតរូបមន្តមាន់បំពងពិភពលោកឡើយ។ រឿងរ៉ាវរបស់លោក Colonel Sanders បង្រៀនអ្នកអំពីការបោះបង់ស្មើនឹងបរាជ័យ។

៥) ចាប់ផ្ដើមម្ដងទៀត
អ្នកត្រូវមានភាពក្លាហានក្នុងការប្រឹងប្រែងងើបម្ដងទៀត នៅពេលអ្នកដួល។ ការងើបឡើងវិញធ្វើឲ្យអ្នកកាន់តែរឹងមាំ ក្នុងការស្វែងរកភាពជោគជ័យ វាពិតជាធ្វើឲ្យអ្នកអស់កម្លាំងក្នុងការប្រឹងប្រែងបន្តទៀត។

៦) ការធ្វើតាមបេះដូង
ការធ្វើអ្វីដែលខ្លួនស្រលាញ់ ពេញចិត្ត និងភាពរីករាយ គឺជាកូនសោរឆ្ពោះទៅកាន់ភាពរីករាយ។ ការស្រណុកស្រួលមិនបានធ្វើឲ្យអ្នករកឃើញនូវការចំណង់ពិត ការប្រឹងប្រែងពិតក្នុងជីវិតរបស់អ្នកឡើយ។ បើទោះបីមិនបានទទួលភាពជោគក៏ដោយអ្នកនឹងទទួលបានភាពរីករាយ ការពេញចិត្ត និងភាពរីកចម្រើន។ 

៧) រក្សាភាពសាមញ្ញ
លោកបានចាប់ផ្ដើមលក់មាន់បំពងរបស់លោកនៅតាមចញ្ចើមផ្លូវ។ បន្ទាប់ពីលក់រូបមន្តមាន់បំពងរបស់លោក អាជីវកម្មនោះបានរីកយ៉ាងខ្លាំង រហូតដល់បច្ចុប្បន្នមានស្ទើរទូទាំងពិភពលោក។

ប្រែសម្រួល៖ គឹមសួ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *