We TV Cambodia

ទទួលទានផ្លែ លម៉ើ ចំនួន ៣ គ្រាប់រៀងរាល់ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់!!

ទទួលទានផ្លែ លម៉ើ ចំនួន ៣ គ្រាប់រៀងរាល់ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់!!

​មានមនុស្ស​ជាច្រើន​មិនបាន​ដឹងទេថា ផ្លែឈើ​ដ៏​តូច​​មួយ​នេះ​​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាងណា​។ ​ផ្លែ​លម៉ើ​ ជា​ប្រភព​អាហារ​រូប​ត្ថ​ម្ភ​ដ៏​អស្ចារ្យ​​ ដែល​មាន​សារធាតុ​ស្ពាន់ ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ ម៉​ង់​ហ្គា​ណែ​ត វីតាមីន B6 និង​ម៉ាញ៉េ​ស្យូ​ម​​ ដែលអាចជួយព្យបាល រោគ​រលាក​ពោះវៀន ការ​ទល់លាមក និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងទៀត ​។

ម៉ាញ៉េ​ស្យូ​ម​នៅក្នុង​លម៉ើ​​ ក៏មាន​អត្ថប្រយោជន៍ ​ចំពោះ​អ្នកមាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ផងដែរ​។ ប៉ូ​តា​ស្យូ​ម​នៅក្នុង​ផ្លែ​នេះ​ ជួយ​ដល់​បេះដូង​ឱ្យ​ដំណើរការបាន​ស្រួល​ ​និង​កាត់បន្ថយ​សម្ពាធ​ឈាម​។​​ នៅពេលដែល​អ្នក​មានវី​តា​មីន B6 គ្រប់គ្រាន់​ក្នុង​រាងកាយ ខួរក្បាល​របស់​អ្នកនឹង​ធ្វើការ​បានល្អ ដែល​នេះ​មានន័យថា អ្នក​អាច​ផ្តោតអារម្មណ៍​ទៅលើ​អ្វីមួយ​បានល្អ​ជាង​មុន មានការ​ចងចាំ​បានល្អ​និង​គិត​បាន​លឿន​។ ផ្លែ​លម៉ើ​ក៏​ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​មូល​ដើម្បី​រៀនសូត្រ​ឆាប់​ចេះ​ឆាប់​ចាំ​ផងដែរ​៕

ប្រែសម្រួលដោយ៖  ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *