We TV Cambodia

៣ឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វាហាក់មានការងើបឡើងខ្លាំងលើវិស័យ អចលនទ្រព្យ

៣ឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វាហាក់មានការងើបឡើងខ្លាំងលើវិស័យ អចលនទ្រព្យ

បើអ្នកធ្វើដំណើរចុះពីស្ពានជ្រោយចង្វា​តាមបណ្ដោយផ្លូវ ជាតិលេខ៦ ប្រមាណជាចន្លោះ ៥ទៅ ១០គ.មអ្នកនឹងមើលឃើញពីគម្រោងអភិវឌ្ឈន៍​យ៉ាងសម្បើម ដែលគម្រោងអភិវឌ្ឈទាំងនោះមានភាពផ្សេងៗគ្នា ក្នុងនោះគម្រោងអចលនវត្ថុ មានភាពប្លែកខ្លាំងស្ទើតែមិននឹកស្មានដល់ ជាពិសេសការរីកដុះដាលលើវិស័យអចលនទ្រព្យ ប្រភេទ បុរីលំនៅដ្ឋានតែម្ដង។​

សន្ទុះនៃការប្រែប្រួល តាមការសង្កេតប្រមាណជា ៣ឆ្នាំចុងក្រោយ ដែលគម្រោងវិនិយោគដោយ ក្រុមហ៊ុនអចលនទ្រព្យ ធំៗសម្រុកបោះទីតាំង បង្កើតព្រមៗគ្នា ដែលក្នុងមានដូចជា​ គម្រោងបុរី ប៉េងហួត គម្រោង ដឹផ្លររ៉ា គម្រោង អុកខីដេ និងជាច្រើនផ្សេងទៀត ដែលបានបញ្ចប់ និង គ្រោងនឹងបញ្ចប់ប្រមាណជា ២ឆ្នាំខាងមុខ។

បើសិក្សាអំពីមូលហេតុ ដែលជំរុញអោយវិនិយោគិនធំៗងាកមកអភិវឌ្ឍតំបន់ជ្រោយចង្វារ គឺថា ក្នុងតំបន់មួយនេះមានភាព រីកចម្រើនខ្លាំង ហើយមានអំណោយផលបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ  គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់មានលក្ខណៈ ធំទូលាយ ព្រមទាំងស្ថានភាពចរាចរមិនកកស្ទះ ប្រសើរជាងតំបន់កណ្តាលទីក្រុងផងដែរ។ ម្យ៉ាងវិញទៀត តំបន់មួយនេះ កំពុងតែរីកដុះដាលទៅដោយ អគារខ្ពស់ៗ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងទីប្រជុំជន ដោយមានសក្ដានុពលក្នុងការធ្វើអាជីវកម្ម និងរស់នៅ។

ដោយ៖​Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *