We TV Cambodia

អចលនទ្រព្យ

តើវាសនាចអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១ ប្រែប្រួលយ៉ាងណា ​បន្ទាប់ពីកូវិដ១៩?

ដោយសារតែមានការរីករាលនៃវីរុសកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនដែលនៅជុំវិញពិភពលោកមានការប៉ះពាល់ជាខ្លាំង។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏បានទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដនេះផងដែរ។ លោកអ្នកប្រហែលជាឆ្ងល់ហើយគិតហើយថា តើចូលមកដល់ឆ្នាំ ២០២១ វិស័យអចលនទ្រព្យនឹងប្រែប្រួលយ៉ាងណា? ថយចុះ ឬក៏កើនឡើង? នេះបើតាមទស្សនៈផ្ទាល់របស់លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment  បានប្រាប់ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១ នេះនឹងមានការកើនឡើង។ ហើយមូលហេតុនៃការកើនឡើងនោះ…

សម័យនេះហើយ ឈប់ទិញដីព្រាវទៀតទៅ!

យើងដឹងរួចមកហើយថា ពេលបច្ចុប្បន្ននេះ មានការឃោសនា និងមានការផ្សព្វផ្សាយគ្រប់ទិសទីទៅតាមតំបន់ផ្សេងៗ មិនថាការចែកខិត្តប័ណ្ឌ ការដាក់ស្លាកផ្សព្វផ្សាយតាមដងផ្លូវ ការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ឬការ Live Facebook នោះទេ គឺម្ចាស់គម្រោង ឬក៏ភ្នាក់ងារលក់អចលទ្រព្យតែងតែធ្វើការផ្សព្វផ្សាយថា៖ ដីរបស់ខ្លួនជាដីល្អ ជាជាប់ផ្លូវជាតិ ជាដីដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ ឬក៏ជាដីដែលនៅជិតនឹងតំបន់រោងចក្រ សហគ្រាសធំៗជាហូរហែរ ដើម្បីឱ្យទាក់ទាញដល់អ្នកដែលកំពុងមើលការផ្សព្វផ្សាយហ្នឹងមានចំណាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួន។ ក៏ប៉ុន្តែត្រឹមតែការផ្សព្វផ្សាយតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់យើងដែលជាអ្នកទិញនោះទេ…

 បើមិនសូវមានលុយទេ កុំស្រវាទិញផ្ទះ គួរទិញដីទុកសិន

ឯកឧត្តម ជា​ សុផារ៉ា រដ្ឋមន្ត្រី ក្រសួងដែនដីនគររូបនីយកម្ម    បានលើកឡើងថា «បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។​ យោងតាមអ្នកជំនាញផ្នែកនេះ​ ក៏បានលើកឡើងស្រដឿងៗគ្នាផងដែរថា ប្រសិនបើចង់វិនិយោគលើអចលនទ្រព្យ ជំហានដំបូងគួរតែ វិនិយោគ​លើដីធ្លីជាមុនសិន ព្រោះដីធ្លី វាមានតម្លៃធូរថ្លៃ នៅឡើយ ដែលអ្នកមានចំណូលទាបនៅអាច…

ទិញដីសាងសង់ផ្ទះខ្លួនឯង និងទិញផ្ទះស្រាប់ មួយណាចំណេញជាង?

បើទោះបីជាមានជំងឺកូវីដ-១៩ កំពុងតែរាតត្បាតយ៉ាងណាក្តី ក៏គម្រោងសាងសង់សំណង់ជាច្រើននៅតែកកើតឡើងឥតឈប់ឈរ ទាំងការពុះដីឡូតិ៍ ក៏ដូចជាគម្រោងការសាងសង់លំនៅដ្ឋានផ្សេងៗជាដើម ។ ប៉ុន្តែចំពោះអ្នកទិញមានគំនិតខុសៗគ្នា ដោយអ្នកខ្លះបានសម្រេចចិត្តទិញផ្ទះស្រាប់ (ផ្ទះល្វែង , បុរី) ហើយអ្នកខ្លះទៀតក៏គាត់បានសម្រេចចិត្តថានឹង ទិញដីដើម្បីសាងសង់លំនៅដ្ឋានដោយខ្លួនឯង។ ដោយសារទស្សនៈខុសគ្នាបែបនេះ ទើបបានមានសំណួរសួរថា តើការទិញផ្ទះដែលសាងសង់ស្រាប់ (ផ្ទះល្វែង , បុរី) និងការទិញដីដើម្បីសាងសង់លំនៅដ្ឋានដោយខ្លួនឯង មួយណាចំណេញជាង? យ៉ាងណាមិញចំពោះចម្លើយថាគួរទិញដី…

ទីផ្សារដីឡូតិ៍ នៅតែបន្ដរឹងថ្លៃ ទោះបីស្ថានភាពអតិថិជន មានភាពខ្សត់ខ្សោយក៏ដោយ

ទីផ្សារដីឡូតិ៍នាពេលបច្ចុប្បន្ន នៅតែបន្ដរឹងថ្លៃដដែល ពោលមិនមានការធ្លាក់ចុះទាល់តែសោះ បើទោះបីស្ថិតក្នុងស្ថានភាព មិនសូវមានការវិនិយោគ ក៏ដោយ។ នេះបើយោងតាមការលើកឡើង របស់ ភ្នាក់ងារ អចលទ្រព្យ។ ភ្នាក់ងារអចលទ្រព្យរូបនេះបានបន្ដទៀតថា ស្ទើតែពេញមួយឆ្នាំទៅហើយ ដែលទីផ្សារដីឡូតិ៍ សម្រាប់ក្រុមហ៊ុន របស់លោក មិនអាចងើបឡើងបាន ប៉ុន្ដែមិនមែនមានន័យថា មិនមានអតិថិជនសោះនោះទេ ហើយដីឡូតិ៍ត្រូវធ្លាក់ថ្លៃនោះដែរ ពោល…

លោក ច្រឹក សុខនីម បន្តកាន់តំណែងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រោយឈ្នះការបោះឆ្នោត

ក្រោយលទ្ធផលបោះឆ្នោតជ្រើសរើស ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) អាណត្ដិទី៧ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅបានបង្ហាញដោយ លោក ច្រឹក សុខនីម ទទួលបានការគាំទ្រ និង បន្តដឹកនាំសមាគម សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។ ក្នុងឱកាសបោះឆ្នោតជ្រើសតាំង អ្នកដឹកនាំក្នុងអាណត្ដិទី៧នោះផងដែរ មានបេក្ខភាពចូលរួមចំនួន២រូប មានលោក…

ប្រសើរណាស់!! រដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២១

រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារ ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបន្តលើកលែងពន្ធរដល់ដាច់ឆ្នាំ២០២១ នេះ គឺសើម្បីស្របតាមវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។…

ដំណើរការសាងសង់ព្រលានយន្ដហោះថ្មី ខេត្ដសៀមរាប ដល់ណាហើយ?

បើគិតមកទល់ពេលបច្ចុប្បន្ន ដំណើរការនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានលទ្ធផលប្រមាណជា ៣៥%ហើយ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ដំណើរការ សាងសង់គម្រោងអាកាសយានដ្ឋានសៀមរាបនេះត្រូវបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ…

វិស័យដីធ្លីហាក់ស្ងប់ស្ងាត់ជាងមុន ស្របពេលកូវីដ១៩ កំពុងបង្ហាញសញ្ញាមិនច្បាស់លាស់

វិស័យដីធ្លីនៅកម្ពុជាបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ បើធៀបទៅនឹងស្ថានភាពកាលពីប៉ុន្មានខែមុខ ដែលហាក់មានសកម្មភាពខ្លះ ដោយសារតែស្ថានភាពកូវីដ១៩ ថ្មីៗនេះបានបង្ហាញសញ្ញាមិនច្បាស់លាស់ ព្រោះអ្នកឆ្លងនៅតែបន្តមានជាបន្តបន្ទាប់។ ជាក់ស្ដែង បើតាមភ្នាក់ងារលក់អចលនទ្រព្យម្នាក់បានឲ្យដឹងថា រយៈពេលជាង ១ខែចុងក្រោយនេះ ការលក់ដីធ្លីមិនសូវជាល្អប៉ុន្មាននោះទេ ឬអាចនិយាយបានថា សឹងតែគ្មានសោះតែម្ដង។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនោះទេ តែដោយសារការជួបប្រាស្រ័យទាក់ទងគ្នាក្នុងកំឡុងកូវីដ១៩ នេះ មានការពិបាក និងមានភាពប្រយ័ត្នប្រយែងខ្លាំង។ មួយវិញទៀត…

គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE នឹងបង្ហាញវត្ដមានលើ ៦០ ម៉ែត្រ លើទំហំផ្ទៃដី ៨៨ ០០០ម៉ែត្រការ៉េ

ក្រុមហ៊ុន អចលនទ្រព្យ លំនៅដ្ឋានប្រណីត Daline Property Development Co.,LTD បានបង្ហញនូវគម្រោង THE RESIDENCE កំពុងតែបោះជំហាន លើទីតាំងយ៉ាងរឹងមាំ​ និងសក្ដានុពល តាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ហើយក៏នឹងសម្រេចបើកលក់គម្រោងជាផ្លូវការរបស់ខ្លួន ចាប់ពីថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ។…