We TV Cambodia

កញ្ចប់​ថវិកា​ ២​ពាន់លាន​ដុល្លារត្រូវធនាគារជាតិនៃកម្ពុជាប្រកាសដាក់ចេញ ដើម្បីដោះស្រាយផលប៉ះពាល់នៃ COVID-19

កញ្ចប់​ថវិកា​ ២​ពាន់លាន​ដុល្លារត្រូវធនាគារជាតិនៃកម្ពុជាប្រកាសដាក់ចេញ ដើម្បីដោះស្រាយផលប៉ះពាល់នៃ COVID-19
ធនាគារជាតិនៃកម្ពុជា (ប្រភព៖ Google)

លោកជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជាបានឲ្យដឹងថា ធនាគារជាតិបានប្រកាសចេញកញ្ចប់​​ថវិកាប្រមាណ ២​​ពាន់លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់នៃ COVID-19 ។ នេះបើតាមកិច្ច​សម្ភាសន៍​រវាងលោកជំទាវ ជាមួយ​សារព័ត៌មាន​ពិភព​លោកមួយ។

លោកជំទាវ ជា សេរី (ប្រភព៖ Google)

លោកជំទាវក៏បានប្រាប់បន្ថែមតាមរយៈបណ្ដាញ​សង្គម Instagram ទៀតថា កម្ពុជា និងបណ្ដាប្រទេស​ជាច្រើន គឺ​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន​នោះទេ សម្រាប់​ផល​ប៉ះពាល់​យ៉ាងខ្លាំងមក​លើ​វិស័យ​ទេសចរណ៍ ដោយសារតែការរីករាលដាលនៃ COVID-19 នេះ។ ប៉ុន្តែកម្ពុជាបានដឹងហើយថា នឹង​មាន​ផលប៉ះពាល់​មក​លើ​វិស័យកាត់ដេរ ហើយរដ្ឋាភិបាល ​និង​ធនាគារ​ជាតិ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចសម្រាប់បញ្ហានេះ។

សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានបិទទ្វា (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើននៅទូទាំងពិភពលោក ជាពិសេសគឺវិស័យទេសចរណ៍ ហើយកម្ពុជាយើងក៏បានរងផលប៉ះពាល់ខ្លាំងគួរសមដែរមកលើវិស័យនេះ ដែលបានធ្វើឲ្យសណ្ឋាគារ និងផ្ទះសំណាក់រាប់រយកន្លែងបានប្រកាសបិទទ្វា និងខ្លះទៀតបានប្រកាសផ្អាកជាបណ្ដោះអាសន្ន។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *