We TV Cambodia

សិង្ហបុរីបញ្ចេញថវិកា ៦,៣ពាន់លានដុល្លារដើម្បីជួយដល់អាជីវកម្ម និងប្រជាជនដែលកំពុងជួបបញ្ហាដោយសារ COVID-19

សិង្ហបុរីបញ្ចេញថវិកា ៦,៣ពាន់លានដុល្លារដើម្បីជួយដល់អាជីវកម្ម និងប្រជាជនដែលកំពុងជួបបញ្ហាដោយសារ COVID-19
ប្រទេសសិង្ហបុរី (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNA បានឲ្យដឹងថា លោក Heng Swee Keat ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរីបាននិយាយថា សិង្ហបុរីនឹងបញ្ចេញទឹកប្រាក់ប្រមាណ ៦,៣ពាន់លានដុល្លារដើម្បីជួយដល់អាជីវកម្មក្នុងស្រុក និងពលរដ្ឋសិង្ហបុរីដែលកមពុងតែរងផលប៉ះពាល់ដោយសារ COVID-19 ។

លោក Heng Swee Keat (ប្រភព៖ Google)

ចំពោះថវិកាជាង ៦ពាន់លានដុល្លារនេះដែរ នឹងត្រូវផ្ដល់ឲ្យពលរដ្ឋសិង្ហបុរីដែលពេញវ័យប្រមាណ​៩០% ហើយពួកគេនឹងទទួលបានប្រាក់ចំនួន ៤២២ដុល្លារអាមេរិកនៅថ្ងទី១៤ ខែមេសានេះ។ ក្រៅពីនោះ ពូកគេត្រូវផ្ដល់ព័ត៌មានពីគណនីធនាគាររបស់ពួកគេ ហើយនៅថ្ងៃទី២៨ ទឹកប្រាក់នឹងត្រូវផ្ដល់ផ្ទេរទៅក្នុងគណនីរបស់ពួកគេ។

លោក Heng Swee Keat ក៏បានបន្ថែមថា ក្រុមហ៊ុនសិង្ហបុរីទាំងអស់នឹងទទួលបាន៧៥% នៃទឹកប្រាក់ដំបូងចំនួន ៣,២៤៧ដុល្លារ ដែលជាប្រាក់ខែរបស់កម្មករក្នុងស្រុកម្នាក់ៗ។

ពលរដ្ឋសិង្ហបុរី (ប្រភព៖​ Google)

គូសបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 សិង្ហបុរីបានប្រកាសកញ្ចប់ថវិកាចំនួន៣ ដែលមានទឹកប្រាក់សរុបប្រមាណ ៤២,១ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ២ខែ។ បើគិតមកដល់បេលនេះ សិង្ហបុរីមានចំនួនអ្នលឆ្លងជំងឺ COVID-19 ចំនួន ២,៩១៨នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *