We TV Cambodia

ក្រសួងសុខាភិបាល រកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន០៥នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយ

ក្រសួងសុខាភិបាល រកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន០៥នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយ

ដោយ៖ ពេជ្រ

ភ្នំពេញ៖  ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន០៥ នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ សម្រាប់ថ្ងៃ១៤ មេសា ឆ្នាំ​ ២០២០។

គិតមកត្រឹមថ្ងៃ១៥ មេសា នេះកម្ពុជាមានអ្នកជាសះស្បើយសរុប៩៦ នាក់ ដែលស្មើនឹង ៧៨ ,៦៩% នៃអ្នកមានវីរុសសរុបទាំងអស់។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងទៀតថា អ្នកដែលកំពុងព្យាបាល មាន២៦ នាក់​ ក្នុងនោះមានស្រ្តី១០នាក់ និងបុរស១៦នាក់​ នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ត។ជាមួយគ្នានេះដែរ ក្រសួងក៏បានរកឃើញអ្នកជាសះស្បើយចំនួន០៥នាក់ ដែលមាន០២ នាក់ជាជនជាតិម៉ាឡេស៊ី និងបុរសស្រ្តីជាជនជាតិខ្មែរ ០៣នាក់ ផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *