We TV Cambodia

៦ចំណុចនេះ អាចជាសក្ដានុពល ធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៍ ខេត្ដកោះកុង

៦ចំណុចនេះ អាចជាសក្ដានុពល ធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៍ ខេត្ដកោះកុង

កោះកុង៖ កោះកុងគឺជាខេត្ដមួយ ដែលមានទីតាំងឆ្ងាយហើយមានលក្ខណៈដាច់ស្រយាលបន្ដិចពីទីក្រុងភ្នំពេញ ហើយខេត្ដនេះក៏មានប្រជាជនមិនសូវច្រើននោះទេ។ ប៉ុន្ដែខេត្ដនេះ ក៏នៅមាន​លក្ខណៈពិសេស​របស់ខ្លួនឯងដែរ ទាំងតំបន់វិស័យសេដ្ឋកិច្ចឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យទំនាក់ទំនងអន្ដរជាតិ ក៏មានបើធៀបទៅនឹងខេត្ដដទៃ គឺមិនអន់ជាងប៉ុន្មាននោះទេ។

ស្របនឹងគម្រោងអភិវឌ្ឈន៍របស់ រាជរដ្ឋាភិបាលកម្ពុជា លើផ្នែកហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន ទាំងផ្លូវគោក នឹងផ្លូវអាកាស កោះកុងអាចនឹងកំពុងតែត្រូវបាន អ្នកវិនិយោគទុន ចាប់អារម្មណ៍ក្នុងគម្រោង​ឆ្នាំថ្មីនេះ។ ៦ចំណុចខាងក្រោមនេះ អាចជាសក្ដានុពល ធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៍ ខេត្ដកោះកុង៖

១.គម្រោងអភិវឌ្ឈព្រលានយន្ដហោះ

ខេត្ដកោះកុង ត្រូវបានរដ្ឋាភិបាល សម្រេចចេញនូវគម្រោងអភិវឌ្ឈន៍ ព្រលានយន្ដហោះថ្មី កាលពីពាក់​កណ្ដាលខែ មករា ក្រោមទំហំទឹកប្រាក់វិនិយោគប្រមាណជា ៤០លានដុល្លារ​​ដែលស្ថិតនៅក្នុងភូមិ​កោះ​ប៉ោ​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង។

២.គម្រោងអភិវឌ្ឈ​ផ្លូវជាតិ​លេខ៤៨

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគម្រោង អភិវឌ្ឈន៍បន្ថែម នូវកំណាត់ផ្លូវ ៤៨ តភ្ជាប់ចេញពី​ផ្លូវជាតិ​លេខ៤​​ទៅកាន់​ទីរួមខេត្ត​កោះកុង។ គម្រោងអភិវឌ្ឈន៍​ផ្លូវជាតិ​លេខ៤៨នេះ​ ​ត្រូវ​បាន​ប្រកាសដោយ​សម្តេច​តេជោ ​ហ៊ុន​ ​សែន ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំមុន។ ‌

៣- គម្រោង អភិវឌ្ឈន៍កំណាត់ផ្លូវពីស្រុក​សំឡូត​​ខេត្ត​បាត់ទៅកាន់​ខេត្តកោះកុង ឆ្លងកាត់ពោធិ៍សាត់

សម្តេច​តេជោ ​ហ៊ុន​ ​សែន ក៏បានបញ្ជាក់កាលពីព្រឹកមិញ អំពីគម្រោង​អភិវឌ្ឈន៍ ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០នេះ​ហើយដែលមាន​ប្រវែង ​ជាង ១៩០គីឡូម៉ែត្រ​។

៤- គម្រោងអភិវឌ្ឈន៍កំពង់ផែទឹកជ្រៅ​​នៅក្នុង​ខេត្តកោះកុង

កំពង់ផែអន្ដរជាតិ កំពុងតែស្ថិតក្នុងការសាងសង់ មកទល់ពេលនេះសម្រេចបានស្ទើតែ ៩០ភាគរយហើយ​ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានកំពង់ផែឯកជនរបស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ (LYP​ Group​) ក៏​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ ​។

៥- តំបន់ជាប់ព្រំប្រទល ប្រទេសថៃ

កោះកុងគឺជាខេត្ដដែលមានព្រំប្រទល់គៀកនឹងប្រទេសថៃ ដែលងាយស្រួល ក្នុងការ នាំចេញនាំចូល ទំនិញទៅវិញទៅមក។

៦. តំបន់ភូមិសាស្រ្ដ អាកាសធាតុ និង តំបន់ទេសចរណ៍ធម្មជាតិ

កោះកុង ក្រៅពីតំបន់ដែលមាន សក្ដានុពលខាង វិស័យសេដ្ឋកិច្ច ឧស្សាហកម្មទៅ ខេត្ដនេះ ក៏នៅមាន តំបន់ ទេសចរណ៍ធម្មជាតិច្រើនកន្លែងផងដែរ។ តំបន់ទេសចរធម្មជាតិ ជាច្រើនកន្លែងដែលស្ថិត នៅតំបន់ ជាប់ៗគ្នា តួយ៉ាងដូចជានៅតំបន់ អារ៉ែង តំបន់តាតៃជាដើម និងវាលសមុទ្រព្រៃឈើជាច្រើន នៅតំបន់ស្រុកថ្មបាំង។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *