We TV Cambodia

បុគ្គលដែលឆ្លាតវៃភាគច្រើន ចូលចិត្តអានសៀវភៅ និងត្រូវការភាពសប្បាយរីករាយ

បុគ្គលដែលឆ្លាតវៃភាគច្រើន ចូលចិត្តអានសៀវភៅ និងត្រូវការភាពសប្បាយរីករាយ

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព ឯកសារ

ការសិក្សាមួយបានបង្ហាញថា អ្នកណាដែលឆ្លាតវៃជាងអ្នក អ្នកនោះក៏មានភាពសប្បាយរីករាយជាងអ្នកដែរ។ នេះគឺមកពីពួកគេមាន អាយឃ្យូមខ្ពស់និងកម្រិតច្នៃប្រឌិតខ្ពស់។ យោងតាមការស្រាវជ្រាវដែលបានធ្វើនៅសាកលវិទ្យាល័យ ម៉ិកស៊ិកកូ និងមកពីសាកលវិទ្យាល័យវេស្ទើន  Ontario ការលេងសើច ឬភាពកំប្លុកកប្លែងគឺជាសញ្ញាមួយនៃសមត្ថភាពនៃការយល់ដឹងនិងកាយសម្បទារឹងមាំរបស់បុគ្គលឆ្លាត។

លោក Hammett បាននិយាយថាមនុស្សឆ្លាតវៃមានឆន្ទៈក្នុងការទទួលយកនិងពិចារណាលើទស្សនៈផ្សេងទៀត ដោយតម្លៃនិងគំនិតទូលំទូលាយហើយពួកគេបើកចំហចំពោះដំណោះស្រាយនានា។ ពួកគេមានចិត្តទូលាយ មិនចង្អៀតចង្អល់ ហើយគេមិនវិនិច្ឆ័យផ្ដេសផ្ដាសទេ។

មនុស្សដែលមានភាពឆ្លាតវៃខ្ពស់ ច្រើនតែរស់នៅតាមលក្ខណៈបុគ្គល។ ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីចិត្តវិទ្យាអង់គ្លេសបង្ហាញថា មនុស្សឆ្លាតវៃមានទំនោរទទួលបានការពេញចិត្តតិចពីទំនាក់ទំនងសង្គម និងទំនាក់ទំនងជាមួយអ្នកដទៃ។ នោះមានន័យថាមនុស្សឆ្លាតវៃចូលចិត្តនៅម្នាក់ឯង ហើយចែករំលែកពេលវេលារបស់ពួកគេជាមួយរឿងផ្ទាល់ខ្លួន។ អ្នកវិទ្យាសាស្ត្រពន្យល់ពីមូលហេតុដែលមនុស្សឆ្លាតរាប់អានមិត្តភក្តិតិច​ ព្រោះគេចូលចិត្តការអានហើយពួកគេអប់រំខ្លួនដោយការអានសៀវភៅផ្សេងៗ។

ឧទាហរណ៍ លោក ប៊ីល ហ្គេត និងលោក វរិន ប៊ូហ្វេតអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំ ដែលនេះបង្ហាញថាបុគ្គលដែលឆ្លាតវៃ និងជោគជ័យគឹចូលចិត្តចំណយពេលអានសៀវភៅច្រើន។

ដូច្នេះ មិនថាអ្នកណាទេ មនុស្សធម្មតា បុគ្គលជោគជ័យ ឬអ្នកឆ្លាតវៃយ៉ាងណាក៏ដោយ ក៏ត្រូវការភាពសប្បាយររីករាយ ការកម្សាន្ត ចំណាយពេលវេលាលើការអានសៀវភៅដែរ  បើមិនដូច្នេះទេ ពួកគេមិនអាចអភិវឌ្ឍខ្លួនបានទេ។ ដូចពាក្យមួយឃ្លានិយាយថា ដរាបណាទឹកមិនហូរ ទឹកនោះប្រាកដជាមានក្លិនស្អុយហើយ មនុស្សយើងដូចគ្នាដែរ បើមិនចេះអភិវឌ្ឍខ្លួនទេ គឺប្រៀបដូចជាទឹកដែលមានក្លិនស្អុយដូច្នេះដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *