We TV Cambodia

អភិបាលរាជធានីណែនាំមន្ទីរជំនាញត្រូវ«លុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ»

អភិបាលរាជធានីណែនាំមន្ទីរជំនាញត្រូវ«លុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ»

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនិងណែនាំំដល់មន្រ្តីជំនាញ ក្នុងការលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ ឱ្យអស់ពីក្រុងភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាស និង បញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ប្រើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។

អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ដែរថា បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជ ធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេស៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *