We TV Cambodia

សំណង់អគារជន្ទល់មេឃចំនួន ៣ នឹងត្រូវសង់រួចនៅក្នុងឆ្នាំ ២០២០

សំណង់អគារជន្ទល់មេឃចំនួន ៣ នឹងត្រូវសង់រួចនៅក្នុងឆ្នាំ ២០២០

យោង​តាម​គេហទំព័រ skyscrapercenter.com អគារជន្ទល់មេឃចំនួន ៣ នៅ​ទីក្រុង​ភ្នំពេញ នឹងត្រូវ​សង់រួច​នៅ​ឆ្នាំ ២០២០​ ខាងមុខ​នេះ​។

អគារ MORGAN TOWER

អគារ​ MORGAN TOWER នឹង​មាន ៤៦ ជាន់ ស្ថិត​ក្នុង​កំពស់ ២១០ ម៉ែត្រ នឹង​លេច​ចេញ​រូប​រាង​នៅ​លើកោះពេជ្រ នៅ​ឆ្នាំ​ក្រោយ​នេះ​។ អគារ​នេះនឹងជា​បណ្តុំការិយាល័យ សាល​ប្រជុំ សណ្ឋាគារ ភោជនីយដ្ឋាន និង Sky Bar នៅ​ជាន់​លើបំផុត​។

អគារ MORGAN TOWER ត្រូវបាន​និងកំពុង​សង់​ឡើង ដោយ​ក្រុមហ៊ុន MORGAN ដែលមានបទពិសោធ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សំណង់ ដោយ​បាន​សាងសង់​អគារ​ខ្ពស់​ៗ​ និងទំនើប​ៗ​ជាច្រើន​ នៅ​ប្រទេស​ចិន ដូច​ជា​នៅ​ទីក្រុងសៀងហៃ និង​ទីក្រុង​ឆេងឌូ​​ជា​ដើ​ម។ ការសាងសង់​អគារ MORGAN TOWER ត្រូវ​បាន​ចាប់​ផ្តើមឡើង​​នៅ​ថ្ងៃ​ទី ១៨ ខែ​ សីហា ឆ្នាំ ២០១៨ ។

អគារ Sky Villa

អាគារ Sky Villa នឹង​មាន​កំពស់​ ៣៥ ជាន់ និង​មាន​យូនីតសរុប​ចំនួន ២៥៦ ដែល​កំពុង​ត្រូវ​សាងសង់​ឡើង ដោយ​ក្រុមហ៊ុន ​ Crystal​ Orange​ Construction នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហនុ ក្រោម​ទុន​វិនិយោគ​ប្រហែល​ជា $100 លាន​ដុល្លារ​។

រចនាបថ​របស់​អគារ Sky Villa ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ក្រុមហ៊ុន C.Y​. Lee​ &​ Partners​, Architects​ &​ Planners ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះមួយ​ នៅ​ក្នុង​ពិភពលោក ដោយ​បាន​រចនា​ប្លង់​របស់​អគារ Taipei 101 នៅ​ចិន​តៃវ៉ាន់​។

អគារ The Peak

The Peak នឹង​ជា​អគារ​ពាណិជ្ជកម្មចំនួន ៣ ដ៏​ខ្ពស់​ជាង​គេនៅ​រាជ​ធានី​ភ្នពេញ ដែល​​នឹង​មាន​កំពស់ ៥៥ ជាន់ ក្បែ​មាត់ទន្លេ នៅ​ក្បែ​ស្ពាន​នាគកោះពេជ្រ​​។

អគារនេះ​បាននិង​កំពុ​ង​សាងសង់​ឡើង​ ដោយ​ក្រុមហ៊ុន Oxley​-Gem​ (Cambodia​) Co​.,LTtd តាមរយៈ​ការវិនិយោគ​ទុន​របស់​ក្រុមហ៊ុន Oxley​ International​ Holding​ Land​ Limited​ នៃ​ប្រទេស​សិង្ហបុរី​។ ទុន​វិនិយោគសំរាប់​សំណង់​នៃ​អគារ The Peak នេះ​ មាន​ចំនួន $580 លាន​ដុល្លារ​។

នៅ​ក្នុង​អគារ The Peak នឹង​មាន​សាខា​របស់​​សណ្ឋាគារ​ The​ Shangri​-La​ Hotel ដែល​​ជា​បណ្តាញ​សណ្ឋាគារអន្តរជាតិដ៏​ល្បី​​ឈ្មោះ​មួយ​នៅ​ក្នុង​ពិភពលោក​ តាំង​ពី​យូរយារ​ណាស់​មក​ហើយ​។ មួយវិញ​ទៀត ចំនួន​យូនីត​សរុប​ទាំងអស់​នៅ​ក្នុង​គំរោង​ The Peak នឹង​មាន​ចំនួន ១០១៤ យូនីត​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *