We TV Cambodia

វិស័យអាកាសចរណ៍ចាប់ផ្ដើមក្រោកឡើងវិញ ខណៈជើងហោះហើរមួយចំនួនកំពុងដំណើរការ

វិស័យអាកាសចរណ៍ចាប់ផ្ដើមក្រោកឡើងវិញ ខណៈជើងហោះហើរមួយចំនួនកំពុងដំណើរការ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ vinci)

វិស័យអាកាសចរណ៍កម្ពុជាចាប់ផ្ដើមក្រោកឡើងវិញ ក្រោយមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានដំណើរការជើងហោះហើរជាបន្តបន្ទាប់មកកាន់រាជធានីភ្នំពេញ។

ក្រុមហ៊ុនអាកាសចរណ៍ SilkAir (ប្រភព៖ australianaviation)

យោងតាមមន្ត្រីអាកាសយានដ្ឋាន បានឲ្យដឹងថា ក្រុមហ៊ុនងាកាសចរណ៍មួយចំនួនបានបើកដំណើរការជើងហោះ ឡើងវិញដូចជា ​ក្រុមហ៊ុន SilkAir ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី, ក្រុមហ៊ុនអាកាសចរណ៍ Cambodia AirWay និងក្រុមហ៊ុន JC Airline ជាដើម។

ក្រុមហ៊ុនអាកាសចរណ៍ Cambodia AirWay (ប្រភព៖ planespotters)

ជាមួយគ្នានេះ នៅថ្ងៃអង្គារ ទី៨ ខាងមុខនេះ ប្រទេសជប៉ុនក៏នឹងចាប់ផ្ដើមបើកដំណើរការជើងហោះហើរមកកាន់កម្ពុជាឡើងវិញផងដែរ ដោយជប៉ុនចាត់ទុកថាកម្ពុជា ជាប្រទេសដែលគ្រប់គ្រងការឆ្លងវីរុសរាតត្បាតបានល្អ។ នេះបើយោងតាមការលើកឡើងរបស់លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។

លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន (ប្រភព៖ asean.org)

​ដោយឡែក ចំនួននៃការហោះហើរនេះនៅមានតិចតួចនៅឡើយ បើធៀបជាមួយស្ថានភាពមុនកូវីដ១៩ ប៉ុន្តែបើធៀបកាលពីប៉ុន្មានខែមុន ពោលគឺក្នុងកំឡុងពេលកុវីដ១៩ កំពុងរីករាលដាលខ្លាំង ចំនួននេះក៏បានបង្ហាញពីភាពវិជ្ជមានផងដែរ ដោយកាលពីប៉ុន្មានខែមុន វិស័យងាកាសចរណ៍កម្ពុជាបានធ្លាក់ចុះប្រមាណជាង៩០% ឯណោះ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ asean travel)

សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលអាកាសយានដ្ឋាននៅកម្ពុជា ទទួលភ្ញៀវទេសចរណ៍បានចំនួន ១១,៦លាននាក់ ប៉ុន្តែតាមការប៉ាន់ស្មាន ចំនួននេះនឹងមានការធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ ដោយសាវិបត្តកូវីដ១៩។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *