We TV Cambodia

បើបានប្ដីហ៊ានធ្វើរឿងទាំង៥ នេះ​អ្នកពិតជាស្ដ្រីដែលសំណាងបំផុតហើយ!!

បើបានប្ដីហ៊ានធ្វើរឿងទាំង៥ នេះ​អ្នកពិតជាស្ដ្រីដែលសំណាងបំផុតហើយ!!

អ្នកណាថា បានរៀបការជាមួយប្ដីដែលកូនអ្នកមាន ឬរូបរាងសង្ហាគឺជាសំណាងរបស់មនុស្សស្រី? អាចថាវាជាក្ដីសុខនៃផ្នែករាងកាយតែប៉ុណ្នោះ! ប៉ុន្តែបើអ្នកអាចរកបានមនុស្សប្រុសដែលអាចធ្វើរឿងទាំង៥ នេះចំពោះភរិយា និងគ្រួសារ ទើបអាចចាត់ទុកថា អ្នកជានារីដែលមានសំណាងបំផុត ​ទាំងផ្លូវកាយ និងផ្លូវចិត្ត។

១, មានរឿងអី្វក៏មិនសម្ដីធ្ងន់​ ឬស្រែកដាក់អ្នក៖ មានបុរសតិចណាស់ដែលអាចស៊ូអត់ធ្មត់​ មិនស្រែកតបត​ ឬសម្លុតប្រពន្ធ ពេលមានបញ្ហាកើតឡើង។ មនុស្សប្រុសខ្លះមិនស្រែកតប និងយើងទេ​​​ តែបែជាបោកបោះរបស់របរក្នុងផ្ទះ ​​វាយកូនជាដើម។

 

២,ជួយរំលែកការងារក្នុងផ្ទះដោយមិនខ្មាសអៀន៖ ករណីនេះកម្រមានណាស់ ព្រោះតែពួកគាត់គិតថាជាការងារមនុស្សស្រី ម្យ៉ាងវិញទៀត ​មកពីធ្វើការហត់មិនអាចជួយការងារក្នុងផ្ទះបានទេ។ ប៉ុន្តែបើអ្នករកបាន ស្វាមីដែលជួយរំលែក​​ការងារក្នុងផ្ទះបាន​ ដូចជា បោកខោអាវ ​មើលកូន​ ធ្វើម្ហូប​ លាងចាន នោះអ្នកកំពុងមានគ្រាប់ពេជ្រមួយគ្រាប់នៅក្នុងដៃហើយ។

៣,យកភ្នែកមើល តែមិនយកស្រីដទៃដាក់ក្នុងចិត្ត៖ ស្រីនិងបុរស វាមិនខុសគ្នាពីស្រមោចនិងស្ករទេ។ ប៉ុន្ដែបើស្វាមី របស់អ្នកមិនដៀមដាម​ ឌឺដង លេបខាយពាក្យសម្ដី​ ជាមួយស្រីក្រៅទេ​ ​នោះអ្នកប្រហែលជាដុំពេជ្រក្នុងបេះដូងគាត់វិញម្ដង។

៤,​សុខចិត្តហត់​​ ដើម្បីឪ្យប្រពន្ធកូនសុខស្រួល៖ មានបុសតិចតួចណាស់ដែលតែងតែពោលពាក្យថា«លំបាកយ៉ាងណាក៏ដោយឪ្យតែបានក្បែរប្រពន្ធកូន» បើអ្នកមានស្វាមីដែលលះបង់បែបនេះ​ ជិវិតអ្នកមិនខុសពីព្រះនាងទេ។

៥, ចេះបែងចែកទុក្ខធុរះ គ្រួសារសងខាង៖ មនុស្សប្រសភាគច្រើនមិនសូវបានគិតគូរអំពីរឿងនេះទេ ​ព្រោះគាត់គិតថាគួរតែប្រពន្ធជាអ្នកចាត់ចែង។​ប៉ុន្តែអ្នកនិងមានសំណាងបើបានប្ដីដែលចេះថ្លឹងថ្លែង បន្ទុកគ្រួសារទាំងសង្ខាងបានស្មើគ្នា អាចធ្វើជាខ្នងបង្អែកសម្រាប់គ្រួសារទាំងពិរ មិនថាបញ្ហាតូចឬធំនោះ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles