We TV Cambodia

វាសនាវិស័យសណ្ឋាគារនៅខេត្តសៀមរាប នឹងរងគ្រោះថ្នាក់ ខណះវិស័យទេសចរធ្លាក់ចុះខ្លាំង

ខណះអត្រាភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះក្នុងឆ្នាំ២០

១៩កន្លងមក។​ វិស័យសណ្ឋាគារនៅខេត្តសៀមរាប រំពឹងថាស្ថានការណ៍ជុំវិញបញ្ហានេះនិងអូសបន្លាយ រហូតដល់ឆ្នាំ២០២០ ហើយអាចនឹងបង្ក បញ្ហាមួយចំនួនលើសណ្ឋាគារ ក៏ប៉ុន្តែភ្ញៀវជាតិហាក់មានការកើនឡើងខ្ពស់ទៅវិញ។ នេះបើយោងការអោយដឹងរបស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍។​

វិស័យសណ្ឋាគារក្នុងខេត្តសៀមរាបកំពុងជួបបញ្ហាលើការព្រួយបារម្ភពីការបាត់បង់ ឧស្សាហកម្មភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំកន្លងទៅនេះហើយបន្តមកដល់ដើមឆ្នាំ២០២០។

ការរំពឹងនិងព្រួយបារម្ភលើស្ថានភាពរបស់សណ្ឋាគារទាំងអស់នៅខេត្ត និងទូទាំងប្រទេស ដែលកំពុងបន្តការជៈផលអវិជ្ជមានដល់ការធ្វើអាជីវកម្ម និងបដិសណ្ឋារកិច្ចភ្ញៀវ

សណ្ឋាគារនៅខេត្តសៀមរាប

លោកប្រធាននាយកដ្ឋានរបស់ក្រសួងទេសចរណ៍បានអោយដឹងថែមទៀតថាបើទោះបីជាទិសដៅរបស់ភ្ញៀវទេសចរក្រៅស្រុកបានស្រុតចុះមួយភាគធំក៏ពិតមែន ក៏ដោយក៏លោកនៅតែសង្ឃឹមថាសណ្ឋាគារនឹងអាចគេចផុតពីការបាត់បង់ភ្ញៀវទេសចរជាពិសេសភ្ញៀវស្នាក់នៅជាជនជាតិ។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានថ្លែងថា៖« ភ្ញៀវទេសចរបានធ្លាក់ចុះកាលពីឆ្នាំ២០១៩កន្លងទៅបានធ្វើអោយមានផលមិនប្រក្រតីមួយចំនួនកើនមានឡើងដោយសណ្ឋាគារមួយចំនួនបានបឹទទ្វារ ។ ក៏ប៉ុន្តែការបឹទអាជីវកម្មគឺកើតមានឡើងដោយសារ តម្លៃនៃបន្ទប់ស្នាក់នៅ។ » លោកបន្ថែមថា៖« សណ្ឋាគារនៅក្នុងស្រុកមួយចំនួនកំពុងជួបបញ្ហានៃការបាត់បង់ភ្ញៀវ ហើយសណ្ឋាគារមួយចំនួនទៀតបែរជាមានការកើនឡើងនូវភ្ញៀវស្នាក់នៅទៅវិញ។»

លោកបន្តថា៖ «ស្ថានភាពសណ្ឋាគារ ត្រឹមដើមឆ្នាំ២០២០នេះ មានស្ថានភាព ធម្មតា មិនមានអ្វីខុសប្លែកទេ មានតែចំនួនតិចតូចប៉ុណ្នោះ។ បើតាមការព្យាករណ៍ពីស្ថានភាពរបស់សណ្ឋាគារនៅកម្ពុជា ក្នុងឆ្នាំ២០២០ នឹងបន្តការធ្វើអាជីវកម្មជាធម្មតា ហើយឈានដល់ការកើនឡើងជាច្រើនទៀត។»

លោកស្រី អ៊ឹង ជូម៉េង នាយកប្រតិបត្តិផ្នែកលក់នៃសណ្ឋាគារ​ និងអាផាតមិន Essenceបាននិយាយថា ស្ថានភាពសណ្ឋាគារនៅកម្ពុជាមានសន្ទុះនៃការធ្វើប្រតិ្តបត្តិការជាធម្មតា ទោះបីជាកម្ពុជាកំពុងបាត់បង់ភ្ញៀវទេសចរជាច្រើនក៏ពិតមែន។

លោកស្រី បានមានប្រសាសន៍ថា៖« យើងមើលឃើញថា សណ្ឋាគារនៅតែបន្តការសាងសង់ និងកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលភ្ញៀវទេសចរបានធ្លាក់ចុះ។»

លោកស្រីបានបន្ថែមទៀតថា៖« សណ្ឋាគារនឹងអាចប្រឈមបញ្ហាបាត់បង់ភ្ញៀវមួយភាគធំ ព្រោះសណ្ឋាគារគឺអាស្រ័យទៅលើភ្ញៀវទេសចរស្នាក់នៅ។ សណ្ឋាគារភាគច្រើនគឺពួកគាត់ពឹងផ្អែកលើវិស័យទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសដែលបម្រើលើការស្នាក់នៅ។»

នាយកប្រតិបត្តិផ្នែកលក់នៃសណ្ឋាគារ​ និងអាផាតមិនដដែលបានថ្លែងថា៖« ភ្ញៀវទេសចរធ្លាក់ចុះគឺជារឿងសំខាន់មួយដែលសណ្ឋាគារត្រូវតែព្រួយបារម្ភខ្ពស់ព្រោះនេះជាចរន្តទីផ្សាររបស់សណ្ឋាគារ។» លោកស្រីបានបញ្ជាក់ថា៖« សណ្ឋាគាររបស់លោកស្រីបច្ចុប្បន្ន បែរជាមានការកើនឡើង និងមានកំណើនខ្ពស់ទៅវិញ។»

ចំណែក លោកស្រី សាយ​​ និមល​ អ្នកគ្រប់គ្រង​ផ្នែក​លក់ រីសត​ វីគីរម្យ VKirirom, Highland Resort, and Campus​បានលើកឡើងថា វិស័យសណ្ឋាគារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានការកើនឡើងច្រើន មានទាំងកំពុងសាងសង់ និងបញ្ចប់ការសាងសង់។ ការកើនឡើងនេះមិនទាន់មានសញ្ញាណអ្វីមួយអោយខុសប្រក្រតីនៅឡើយទេ។ តែសណ្ឋាគារនៅខេត្តសៀមរាបហាក់បាត់បង់ភ្ញៀវស្នាក់នៅបន្ទាប់ពីអត្រាភ្ញៀវទេសចរបានធ្លាក់ចុះ។​

ដោយឡែក លោកស្រី សាយនិមល បានមានប្រសាសន៍ថា​៖« ស្ថានភាពសណ្ឋាគារក្នុងប្រទេសមានសុខភាពល្អប្រសើរច្រើនទាំងការវិនិយោគ និងបដិសណ្ឋារកិច្ច។ មានចំណុចមួយចំនួនដែលគួរអោយកត់សម្កាល់ខ្ពស់ នោះគឺ កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរមានការស្រុតចុះខ្លាំង ដែលធ្វើអោយសណ្ឋាគារមួយចំនួនបានបាត់ទ្វារ។»

លោកស្រីបន្ថែមថា៖« នៅពេលដែលវិស័យទេសចរធ្លាក់ចុះហើយនោះ គឺវិស័យផ្សេងៗ បូករួមនឹងវិស័យផ្គត់ផ្គង់សណ្ឋាគារ ស្នាក់នៅ នឹងអាចជាប់គាំងមួយចំនួនដែរព្រោះវិស័យទេសចរបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិ។»

លោកស្រីសាយ និមល បានបន្តថា៖«​ ក៏ប៉ុន្តែនាពេលអនាគតវិស័យសណ្ឋាគារនឹងបន្តការពង្រើកខ្លួនបានកាន់តែច្រើន៕»

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *