We TV Cambodia

ធ្លាយដំណឹងថា Apple កំពុងសម្ងំធ្វើ iPhone អេក្រង់បត់និងគេដែរហើយ

ធ្លាយដំណឹងថា Apple កំពុងសម្ងំធ្វើ iPhone អេក្រង់បត់និងគេដែរហើយ

យើងបានដឹងរួចមកហើយថា កន្លងមកមានក្រុមហ៊ុនមួយចំនួនដូចជា Samsung, Motorola, LG សុទ្ធតែបានប្រកាសខ្លួនថានឹងចេញទូរស័ព្ទ អាចបត់បែនអេក្រង់បាន។ ហើយកាលពីឆ្នាំមុននេះដែរ Samsung ក៏បានបញ្ចេញទូរស័ព្ទដែលអាចបត់អេក្រង់បានផងដែរ។

បន្តបន្ទាប់មក ក៏មាន Motorola, LG បានចេញទូរស័ព្ទប្រភេទស្រដៀងគ្នានេះផងដែរ។ ស្របពេលទូរស័ព្ទដែលអាចបត់អេក្រង់បាន កំពុងតែលេចរូបរាង ចេញពីក្រុមហ៊ុនធំៗមួយចំនួននោះ ក៏បានលេចឮដំណឹងមកថា ក្រុមហ៊ុនApple គ្រោងនឹងបញ្ចេញទូរស័ព្ទដែលអាចបទអេក្រង់បាន ស្រដៀងទៅនឹងទូរស័ព្ទរបស់ក្រុមហ៊ុន Samsung, LG, Motorola។ ថ្មីៗនេះក្រុមហ៊ុន Apple ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ទម្លាយថា Apple កំពុងគ្រោងផលិតទូរស័ព្ទ iPhone មួយប្រភេទ ដែលអាចបត់បាន។​ ហើយទូរស័ព្ទប្រភេទនេះដែរ មានលក្ខណ: ដូចទៅនឹងទូរស័ព្ទរបស់ក្រុមហ៊ុន Samsung និង Motorola ផងដែរ។

ទោះបីជាអេក្រង់របស់ទូរស័ព្ទនេះ អាចបត់បែនបានស្រដៀងគ្នាទៅនឹង ម៉ូដទូរស័ព្ទរបស់ Samsung និង Motorola ក៏ដោយ​ ប៉ុន្តែ iPhone ប្រភេទថ្មីនេះមានកញ្ចក់តែមួយប៉ុណ្ណោះដើម្បីបត់ គឺខុសពីម៉ូដែលមុនៗ មានរហូតទៅដល់ទៅពីរ។ គួរជម្រាបដែរថា ក្រុមហ៊ុនមួយចំនួនបានផលិតទូរស័ព្ទដែលមានលក្ខណ: បត់បណ្ដោយដូចជាសៀវភៅ ប៉ុន្តែ Apple វិញរចនាឡើងប្លែកពីគេ គឺបត់ទទឹង។

អត្ថបទដោយ៖​ ពីសិ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *