We TV Cambodia

ផ្សារទំនើបទាំងអស់ក្នុងទីក្រុងបាងកកនឹងត្រូវបិទចាប់ពីថ្ងៃអាទិត្យនេះតទៅ

ផ្សារទំនើបទាំងអស់ក្នុងទីក្រុងបាងកកនឹងត្រូវបិទចាប់ពីថ្ងៃអាទិត្យនេះតទៅ
លោក Aswin Kwanmuang អភិបាលក្រុងបាងកក (ប្រភព៖ Google)

លោក Aswin Kwanmuang អភិបាលក្រុងបាងកកបានមានប្រសាសន៍កាលពីព្រឹកមិញថា ផ្សារទំនើបទាំងអស់នៅក្នុងទីក្រុងបាងកក នឹងត្រូវបិទទ្វាជាបណ្ដោះអាសន្ន លើកលែងតែហាងលក់ឱសថ និងកន្លែងលក់ទំនិញចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ ដែលនៅបើកដំណើរការជាធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post របស់ថៃចុះផ្សាយកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។

ផ្សារទំនើបក្នុងប្រទេសថៃ (ប្រភព៖ Google)

ការបិទនេះដែរនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២២នេះ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ដើម្បីការពារពីការរីករាលដាលនៃមេរោគ COVID-19 ។ មិនតែប៉ុណ្ណោះ តំបន់ដែលមានការប្រមូលផ្ដុំមនុស្សច្រើនដូចជាកន្លែងកំសាន្ត កន្លែងហាត់ប្រាណ និងការជួបជុំផ្សេងៗក៏បិទជាបណ្ដោះអាសន្នផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *