We TV Cambodia

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន ២នាក់បន្ថែមទៀតក្នុងខេត្តព្រះសីហនុ

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន ២នាក់បន្ថែមទៀតក្នុងខេត្តព្រះសីហនុ
(ប្រភព៖ ហ្វេសប៊ុក)

បើយោងតាមការបង្ហោះរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតារយៈហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញបុរសជនជាតិបារាំង ២នាក់មានផ្ទុកមេរោគ COVID-19 ក្នុងខេត្តព្រះសីហនុ។

បុរសទាំង ២នាក់ ម្នាក់មានអាយុ ៦៧ឆ្នាំ និងម្នាក់ទៀតមានអាយុ ៨០ឆ្នាំ ដែលពួកគេគឺជាភ្ញៀវទេសចរណ៍ និងបានមកដល់ខេត្តព្រះសីហនុនោថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ហើយគ្រោងនឹងវិលត្រឡប់ទៅវិញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះផងដែរ។

សេចក្ដីជូនដំណឹងរបស់ក្រសួង (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីជូនដំណឹងរបស់ក្រសួង (ប្រភព៖ ហ្វេសប៊ុក)

សូមបញ្ជាក់ផងដែរថា គិតមកទល់យប់ថ្ងៃទី២១ ខែមីនានេះ កម្ពុជាមានចំនួនអ្នកផ្ទុកមេរោគ COVID-19 ចំនួន ៥៣ករណីហើយ និងជាសះស្បើយចំនួន 2ករណី។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *