We TV Cambodia

ប្រវតិ្តនៃពពួកប្រេត ជាមួយនិងជំនឿការបោះបាយបិណ្ឌ

ប្រវតិ្តនៃពពួកប្រេត ជាមួយនិងជំនឿការបោះបាយបិណ្ឌ

ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស់​សម្តែង​អំពី​ពពួក​ប្រេត​ មាន​ច្រើន​ប្រភេទ គឺ​មាន​​១២ប្រភេទ ​។ មាន​ប្រេត​ខ្លះ​មិន​អាច​ទទួល​បានការ​ឧ​ទិ្ទ​ផល​បុណ្យ​ពី​សាច់ញាតិ​ទេ ។ ប្រេត​ដែល​ទទួល​ការ​ឧ​ទិ្ទ​ស​កុសល​បាន​នោះ គឺ​មាន​តែ​ពពួក​ប្រេត​ដែល​មានឈ្មោះ​ថា បរាត​ទោ​ប​ជី​ប្រេត​ប៉ុណ្ណោះ​។ ចំណែកឯ​ប្រេត​មួយ​ប្រភេទ​ទៀត​មានឈ្មោះ​កុណ​បា​សិ​ក្កក​ប្រេត គឺ​អាច​ស៊ី​បាន​តែ​របស់​ដែល​គេ​បោះចោល​នឹង​ដី​ដូច​ជា​ស្លេស ខ្ទុះ កំហាក ឈាម សំរាម សំបោរ ជាដើម ដូច្នេះ​ហើយ​ក៏​មានការ​បោះ​បាយបិណ្ឌ​ឡើង គឺជា​ពិធី​បែប​ទំនៀមទម្លាប់ ។ ការ​បោះ​បាយបិណ្ឌ​ជា​ជំនឿ​មួយ​ដែល​ជនជាតិ​ខ្មែរ​យើង​និយម ធ្វើ​ជា​រៀង​រាល់វេលា​ទៀប​ភ្លឺ​នៅ​តាម​ទី​វត្ត​អារាម​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឱ្យទៅ​ញាតិសន្ដាន សាច់សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ។ ចំណែកឯ​ប្រេត​ប្រភេទ​១២​ពួក​មាន ៖

ប្រេត​ទី​១-​ឈ្មោះ​វ​ន្តា​ស ៖
ប្រេត​នេះ​មាន​ភ្នែក​គ្រលួង មានមុខ​ក្រញូវ ដុះ​រោម​ច្រើន​ស្រមូវ មាត់​វៀច​កំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធុំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជ​ង្គ្រោ​ង ស្គម​ដូច​កុកគ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិន​ដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក​ដែល​ស្តោះ​ចេញពី​មាត់​គេ ។

ប្រេត​ទី​២-​ឈ្មោះ​កុណ​បាស ៖
គឺ​មាន​ពោះ​ធ្លាក់​ត្រ​យោក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កា​យារ​ស្តោក ធ្មេញ​ធំ​ប៉ុន​ដប សក់​វែង​អូស​ដី ច្រមុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប ។ ធុំក្លិន​ខ្លួន​ស្អុយ​អសោចិ៍ ស៊ី​តែ​សព​ខ្មោច ។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សព​ខ្មោច​ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់​កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង ។

ប្រេត​ទី​៣-​ឈ្មោះ​គូថ​ខា​ទក ៖
ប្រេត​នេះ​ភ្នែក​រឹល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់​ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ។ ក្បាល​ធំ​ត្រមោង សក់​ដុះ​ខាង​ៗ កណ្តាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង​រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ ខ្មោះ​ៗ​សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ទក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី ។

ប្រេត​ទី​៤-​ឈ្មោះ​អគ្គិ​ជាល​មុខ ៖
មាន​ភ្លើង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់​មាន​ដំបៅ​ខ្លាំង​ស្រែកយំ គគ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ​។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ​ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ​លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើន​តែ​រស់នៅ​ដងព្រៃ​ជ្រៅ ​បព្វ​តា​ក្បែរ​មាត់សមុទ្រ​លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក ពុំ​អាច​ឆី​ចំណី​បាន ។

ប្រេត​ទី​៥-​ឈ្មោះ​គូថ​ខា​ទក ៖
ប្រេត​នេះ​ភ្នែក​រឹល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់​ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ។ ក្បាល​ធំ​ត្រមោង សក់​ដុះ​ខាង​ៗ កណ្តាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង​រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ ខ្មោះ​ៗ​សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ទក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី ។

ប្រេត​ទី​៦-​ឈ្មោះ​អគ្គិ​ជាល​មុខ ៖
មាន​ភ្លើង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់​មាន​ដំបៅ​ខ្លាំង​ស្រែកយំ គគ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ​។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ​ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ​លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើន​តែ​រស់នៅ​ដងព្រៃ​ជ្រៅ ញក​បព្វ​តា​ក្បែរ​មាត់សមុទ្រ​លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក ពុំ​អាច​ឆី​ចំណី​បាន ។

ប្រេត​ទី​៧-​ឈ្មោះ​សុ​និ​ជ្ឈា​មក ៖
មាន​រូបរាង​កាយ​គ្រាំគ្រា​គ្មាន​ពេល​ស្បើយ​ទេ ។ ប្រេត​នេះ​គឺ​មានកម្ម​ក្រាស់​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បាន​ទេ គឺ​មាត់​ដុះ​កន្ទុយ​។ ចំពោះ​រូបរាង​វិញ​គឺ​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន​ស្អុយ ច្រមុះ​កញ្ឆត ភ្នែក​ដូច​ទីទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មួរ​ខ្មោះ សាច់​ខ្មៅ​ក្ងិត រាង​ខ្ពស់​ស្គម​ស្វិតដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ។ ត្រចៀក​បាក់​ធ្លាក់​យារ​ដាប​ដល់​ស្មា សក់​ក្បាល​វែង​អាក្រក់​ពេក​ក្រៃ ។

ប្រេត​ទី​៨-​ឈ្មោះ​ស​ត្ថ​ង្គ ៖
មាន​ដំបៅ​ពេញ​រាង​កាយ ក្នុង​សាច់​សុទ្ធតែ​ពងរុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិនស្អុយ​គគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រង​ទុក្ខ ។ ដោយ​មាន​សេចក្តី​ស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យក​មក​ស៊ី​ជា​អាហារ ​។ នៅ​ក្នុង​ព្រៃ​ជ្រៅ​លើ​កោះ ក៏​មាន​ច្រើន​ណាស់ គ​គោក​រាប់​ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បាន​ធ្វើបុណ្យ មានចិត្ត​កាច ។ ប្រេត​នេះ​ច្រើន​រស់នៅ​ឫស្យា ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើ​ពាក្យ​ប្រមាថ​ជីដូន ជីតា ឬ​ញាតិសន្តាន​បំភ្លេច​គុណ​គេ បែរជា​ឲ្យ​ទោស​គេ​ទៅ​វិញ ។

ប្រេត​ទី​៩-​ឈ្មោះ​បព្វ​ត​ង្គ ៖
មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រងក់ ធំ​ខ្ពស់​ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ។ ចំពោះ​ខ្លួនប្រាណ​វិញ គឺ​មាន​ភ្លើង​ឆេះ​រងំ​ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ។ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥត​មាន​ស្រាក តែ​មិន​ស្លាប់​ព្រោះ​បាន​ធ្វើបាប​កម្ម​ច្រើន និង​ទ្រាំ​រស់នៅ​បែប​ប​នេះ​រាប់រយ​ឆ្នាំ​ទៀត​លុះ​អស់កម្ម​ពៀរ​។ កាលពី​ជាតិ​មុន​គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស​ចងគំនុំ​ឈ្លោះប្រកែក និង​តាម​ព្យាបាទ​គេឯង​ឥត​កោតក្រែង​អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង ។

ប្រេត​ទី​១០-​ឈ្មោះ​អ​ជ​គ​រង្គ ៖
មាន​ក្បាល​ច្រើន​ប្រភេទ ដូច​ជា​ពស់ថ្លាន់ សត្វ​ខ្លា ឆ្មា គោ ក្របី​…​។ ប្រេត​នេះ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់​ធំ​វៀន​លើ​ដី ធំ​វែង​ដូច​ភ្នំ​។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំង​យប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះ​តែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំង​ពេក​ក្រៃ​។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ ឬ​បុព្វ​តា ក្បែរ​សមុទ្រ​លើ​ដុំ​សិលា ។ ប្រេត​នេះ​ពី​ជាតិ​មុន​មិន​បាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែឪ ជីដូន​ជីតា ជេរ​អ្នក​មានគុណ​ថា​ឆ្កែ​ឆ្មា ។

ប្រេត​ទី​១១-​ឈ្មោះ​វិ​មា​និក ៖
មាន​រូប​ធំ​ទ្រមឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិតឈឹង ពោះ​ប៉ោង​ត្រង់​ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្មើគ្នា ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ។ ប្រេត​នេះ​គេ​ហៅ​ថា​យមរាជ​ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច ពី​ព្រឹក​ដល់​ល្ងាច​អត់បាយ​អត់​ទឹក​វាយ​សួរ​ចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេល​ដែល​សោយសុខ គឺ​ក្លាយ​ខ្លួន​ទៅ​ជា​ទេវបុត្រ​ក​ម្លោះ មាន​រូបល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍​។ ដល់​ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រង​ទុក្ខវេទនា​ទាំង​យប់​ទាំង​ថ្ងៃ​។

ប្រេត​ទី​១២-​ឈ្មោះ​ម​ហិ​ទ្ធិ​ក ៖
រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត​អ្នកមាន​ឫ​ទ្ធី​ល្អ​ឥត​មាន​ពីរ​ស្មើ​រូប ទេព្តា មាន​គ្រឿង​ស្លៀកពាក់​ស្រស់​ស្អាត​ពេក​ក្រៃ​ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វី​ៗ​ត្រេកអរ​លើសលន់​ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេកពន់ បើ​មិន​ដូច​នោះ​ទេ ឃើញ​ហើយ​ខំ​ស្ទុះ​ចាប់​កើប​ស្រវា​បាន​ដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា ស្រាប់តែ​ក្លាយជា​ដុំ​ដែក​ក្រហមច្រាល​ឆ្អៅ ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ​។ ប្រេត​នេះ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុសសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់​ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​សាសនា​វិន័យសិក្ខា​មិន​ប្រតិបត្តិ ។

បើតាមការគិតពិចារណាអោយជ្រាលជ្រៅទៅ ពិធី​បោះ​បាយបិណ្ឌ​គឺជា​ពិធី​មាន​ន័យ​ណាស់ តែ​បែរជា​មាន​យុវវ័យ​មួយ​ចំនួន​យក ពិធី​នេះ​ទុកជា​ការ​លេងសើច​ដោយ​ខ្លះ​បាន​យក​បាយបិណ្ឌ​គប់​គ្នា​លេង ។ ខ្លះ​ទៀត​នោះ​យក​លេស​ថា​ ទៅ​បោះ​បាយបិណ្ឌ តែ​បែរជា​ណាត់ជួប​គ្នា និង​ទុកជា​កន្លែង​ទាក់ទង​ស្នេហា​ទៅ​វិញ ។ យុវជន យុវត្តី និងបងប្អូនពលរដ្ធខ្មែរ​ទាំងអស់​ដែល​ទៅ​បោះ​បាយបិណ្ឌ ត្រូវ​តែ​ស្តាប់​ឱវាទ​ព្រះសង្ឃ និង​អាចារ្យ និង​ត្រូវ​បោះ​ដោយ​សេចក្តី​គោរព​ទើប​ជា​ការ​ប្រសើរ ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *