We TV Cambodia

ក្នុងឆមាសទី១ ការនាំចូលសម្ភារៈសំណង់នៅកម្ពុជាធ្លាក់ចុះប្រមាណ២០%

ក្នុងឆមាសទី១ ការនាំចូលសម្ភារៈសំណង់នៅកម្ពុជាធ្លាក់ចុះប្រមាណ២០%
វិស័យសំណង់នៅកម្ពុជា (ប្រភព៖ cpp)

ការនាំចូលសម្ភារៈសំណង់នៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានការធ្លាក់ចុះប្រមាណជិត២០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ក្នុងឆ្នាំមាសទី១នេះ ការនាំចូលសម្ភារៈសំណង់នៅកម្ពុជាដូចជាដែក និងស៊ីម៉ងត៍មានចំនួនទឹកប្រាក់ប្រមាណតែ ៥៦៥,៩១លានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចូលសរុបពេញមួយឆ្នាំ២០១៩ មានរហូតដល់ ១៥០៦,៥៥លានដុល្លារ។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

ទោះជាយ៉ាងណា អ្នកជំនាញផ្នែកអចលនទ្រព្យ និងសំណង់បានអះអាងថា ទំហំនៃការធ្លាក់ចុះនេះគឺមិនធ្ងន់ធ្ងរនោះទេក្នុងកំឡុងវិបត្តិកូវីដ១៩នេះ ខណៈដែលវិស័យផ្សេងៗរងគ្រោះធ្ងន់ជាងនេះទៅទៀត ហើយបណ្ដាប្រទេសជិតខាងកម្ពុជាផ្សេងៗគឺរងគ្រោះធ្ងន់ជាងយើងទៅទៀត។

មួយវិញទៀត ទោះបីសកម្មភាពវិនិយោគពីក្រៅប្រទេសមានការធ្លាក់ចុះពិតមែន តែសកម្មភាពនៃការវិនិយោគក្នុងស្រុកគឺនៅមានដំណើរការធម្មតា គ្រាន់តែមិនមានសន្ទុះខ្លាំងដូចកាលពីមុនកូវីដ១៩ ប៉ុណ្ណោះ។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ការវិនិយោគលើវិស័យសំណង់ពីក្រៅប្រទេសនៅកម្ពុជាភាគច្រើនជាអ្នកវិនិយោគមកពីប្រទេសចិន ហើយរាជធានីភ្នំពេញ និងខេត្តព្រះសហនុ ជាទីតាំងដែលវិនិយោគិនជនជាតិចិនចាប់ងារម្មណ៍ជាងគេ។ ប៉ុន្តែដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ទើបធ្វើឲ្យសកម្មភាពនៃការវិនិយោគមានភាពស្ងប់ស្ងាត់ជាងមុនបន្តិច។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *