We TV Cambodia

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នប្រឹងទប់តែមួយរស់ៗ

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នប្រឹងទប់តែមួយរស់ៗ
វិស័យអចលនទ្រព្យនៅកម្ពុជា (ប្រភព៖ Google)

វិស័យអចលនទ្រព្យ ក៏ត្រូវបានចាត់ចូលក្នុងវិស័យមួយដែលមានទទួលរងគ្រោះខ្លាំងផងដែរ ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែចាប់តាំងពីផ្ទុះជមងឺកូវីដ១៩ មក ពុំសូវឃើញមានអ្នករកស៊ីអចលនទ្រព្យកក្នុងប្រទេសកម្ពុជាត្អូញត្អែរពីផលវិបាករបស់ខ្លួននោះទេ។

វិស័យអចលនទ្រព្យនៅកម្ពុជា (ប្រភព៖ Google)

ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូប បានប្រាប់ឲ្យដឹងថា ស្ថិរភាពក្នុងវិស័យអចលនទ្រព្យមានការប្រែប្រួលខ្លាំងក្នុងកំឡុងពេលកូវីដ១៩ ហើយបច្ចុប្បន្នអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនប្រឹងទប់ដើម្បីតែមួយរស់ៗប៉ុណ្ណោះ ដោយមិនមានសន្ទុះដូចកាលពីមុនកូវីដនោះទេ។

មួយវិញទៀត អ្នករកស៊ីអចលនទ្រព្យភាគច្រើនបានប្រឹងប្រែងរកយុទ្ធសាស្រ្តធ្វើយ៉ាងណាទប់ទល់ក្នុងស្ថានភាពអាក្រក់នេះឲ្យបាន ហើយម្ចាស់អចលនទ្រព្យខ្លះបានលក់បញ្ចុះតម្លៃផងដែរ ដើម្បីឲ្យខ្លួនអាចបង្វិលដើមទុនសម្រាប់ការរកស៊ីបន្តទៀត។

វិស័យអចលនទ្រព្យនៅកម្ពុជា (ប្រភព៖ Google)

ទោះជាយ៉ាងណា រដ្ឋាភិបាលធ្លាប់បានបញ្ជាក់ហើយថា គិតមកទល់ពេលនេះ មិនទាន់មានអាជីវកម្មនៅកម្ពុជាណាមួយក្ស័យធនដោយសារវិបត្តិកូវីដ១៩ នោះទេ ពោលគឺដំណើរការអាជីវកម្មបច្ចុប្បន្នមានស្ថានភាពល្អ មិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *