We TV Cambodia

កំណើននៃការពុះដីឡូតិ៍ច្រើនហួសហេតុ កំពុងផ្ដល់ផលវិបាកដល់ការពង្រីកក្រុង

កំណើននៃការពុះដីឡូតិ៍ច្រើនហួសហេតុ កំពុងផ្ដល់ផលវិបាកដល់ការពង្រីកក្រុង
គម្រោងពុះដីឡូតិ៍ (ប្រភព៖ អ៊ីនធឺណេត)

បច្ចុប្បន្នកំណើននៃការពុះដីឡូតិ៍នៅទូទាំងប្រទេសកម្ពុជាហាក់មានការកើនឡើងខ្លាំងស្ទើរមិនគួរឲ្យជឿ ជា​ពិសេសគឺតំបន់ជាយក្រុង និងខេត្តជុំវិញក្រុងជាដើម ដែលនេះបានបង្ករជាផលវិបាកយ៉ាងខ្លាំងដល់គោល​នយោបាយពង្រីកក្រុងរបស់រដ្ឋាភិបាល។

អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនធ្លាប់បានលើកឡើងថា កំណើននៃការពុះដីឡូតិ៍ច្រើនហួសហេតុកំពុងបង្អាក់ និងផ្ដល់ផលវិបាកដល់គោលនយោបាយពង្រីកក្រុងរបស់រដ្ឋាភិបាលកម្ពុជា ដោយសារតែដីទាំងនោះបានបំបែក​ក្បាលដី និងមានម្ចាស់ច្រើន។ មួយវិញទៀត នៅពេលដែលមានការអភិវឌ្ឍប៉ះពាល់ណាមួយដូចជាការធ្វើផ្លូវ ធ្វើសាលារៀនជាដើម គឺរដ្ឋាភិបាលពិបាកក្នុងការចរចាដោយសារតែដីម្ចាស់ច្រើន ហើយការសម្រេចចិត្ត និងការយល់ស្របក៏ខុសគ្នាផលដែរ។

គម្រោងពុះដីឡូតិ៍ (ប្រភព៖ ហ្វេសប៊ុក)

លើសពីនេះទៅទៀត អ្នកជំនាញអចលនទ្រព្យធ្លាប់បានព្រមានថា វិស័យពុះដីឡូតិ៍នៅកម្ពុជាកំពុងឈានទៅរក​ដំណាក់កាលមហារីកហើយ ព្រោះថា ស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាគឺសម្បូរដោយអ្នកពុះដីឡូតិ៍ទោះបី​តំបន់នោះពុំទាន់មានការអភិវឌ្ឍន៍ខ្លាំង និងមិនទាន់មានប្រព័ន្ធទឹក ប្រព័ន្ធលូរបស់រដ្ឋក៏ដោយ។ មិនតែប៉ុណ្ណោះ វាក៏បានបង្ករបញ្ហាដល់អ្នកទិញផងដែរ ដោយសារតែដីដែលពុះជាឡូតិ៍មិនអាចសាងសង់ផ្ទះតែមួយបានទេ ពោលត្រូវមានអ្នកសាងសង់ច្រើន ព្រោះត្រឹមតែផ្ទះមួយគឺពិបាកតាំងពីការបុកគ្រឹះរហូតដល់ការតបណ្ដាញតឹក ភ្លើង និងលូថែមទៀតផង។

គម្រោងផ្លូវក្រវ៉ាត់ក្រុង (ប្រភព៖ អ៊ីនធឺណេត)

សូមជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោលនយោបាយពង្រីកក្រុង ដោយបានបញ្ចប់ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងចំនួន២ រួចមកហើយ ហើយផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងតែត្រូវបានសាងសង់។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗរដ្ឋាភិបាលក៏បានបង្ហើបពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *