We TV Cambodia

កំណាត់ផ្លូវមួយទៀតក្នុងខេត្តកំពង់ចាមត្រូវបានបិទ ដោយសារទឹកហូរខ្លាំងពេក

កំណាត់ផ្លូវមួយទៀតក្នុងខេត្តកំពង់ចាមត្រូវបានបិទ ដោយសារទឹកហូរខ្លាំងពេក

យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តបានសម្រេចបិទកំណាត់ផ្លូវមួយកន្លែងក្នុងស្រុកស្ទឹងត្រង់ ដោយសារតែមានភ្ញៀងធ្លាក់ និងទឹកហូរខ្លាំងពេក។

កំណាត់ផ្លូវដែលត្រូវបិទនេះដែរ គឹចាប់ពីចំណុចក្លោងទ្វារវត្តព្រះអង្គគុហា ព្រែកស្ទឹង ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានប្រវែង ៣,៧០០ម៉ែត្រ ហើយចំពោះមូលហេតុ ព្រោះជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហូរច្រោះជើងទេរផ្លូវ និងកៅស៊ូ ២ជាន់ដែលបង្ករឲ្យបាក់ស្រុត និងប្រេះតួផ្លូវ។

ដូច្នេះ ដើម្បីសម្រួលដ់ការធ្វើដំណើរ និងជៀសវាងគ្រោះថ្នាក់ រដ្ឋបាលខេត្តកំពង់ចាមនឹងធ្វើការបិទបណ្ដោះអាសន្នសិន និងរង់ចាំការជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ជនបទ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *