We TV Cambodia

អបអរសាទរ!! នារីខ្មែរដែលត្រូវគេបោកទៅប្រទេសចិន ពេលនេះបានត្រឡប់មកកម្ពុជាវិញហើយ

អបអរសាទរ!! នារីខ្មែរដែលត្រូវគេបោកទៅប្រទេសចិន ពេលនេះបានត្រឡប់មកកម្ពុជាវិញហើយ

បងប្អូនប្រហែលជាបានឃើញហើយពីវីដេអូរបស់នារីខ្មែរម្នាក់ យំសោកប្រាប់ពីទុក្ខលំបាករបស់ខ្លួនដែលបានចាញ់បោកមេខ្យល់នាំទៅប្រទេសចិន និងត្រូវបានគេវាយធ្វើបាបស្ទើររាល់ថ្ងៃអស់រយៈពេលជាង ២ឆ្នាំមកហើយនោះ។ ជាមួយគ្នានេះ នាងបានសុំឲ្យសម្ដេច ហ៊ុន សែន ជួយនាំនាងមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសកំណើតវិញផង ព្រោះអ្នកមិនដឹងថាខ្លួនឯងនៅទីនានោះទេ ហើយឯកសារឆ្លងដែនផ្សេងៗក៏ត្រូវបានគេដកហូតឡើងអស់ដែរ។

ទោះជាយ៉ាងណា កាលពីម្សិលមិញនេះ ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងសៀងហៃ ​ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនអន្តរាគមន៍ជួយនារីខ្មែរម្នាក់នោះ (ឈ្មោះ សែម ស្រីពេជ្រ)ឲ្យត្រលប់មកកម្ពុជាវិញ។ លើសពីនេះ ស្ថានអគ្គកុងស៊ុលបានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រម និងប្រគល់ទិដ្ឋាការជូននៅថ្ងៃទី២១ ខែតុលាខាងមុខនេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *