We TV Cambodia

សង្កាត់ ០៤ ក្នុងក្រុងតាខ្មៅត្រូវបានលើកលែងពន្ធអចលនទ្រព្យរហូតដល់ឆ្នាំ​២០២៣

សង្កាត់ ០៤ ក្នុងក្រុងតាខ្មៅត្រូវបានលើកលែងពន្ធអចលនទ្រព្យរហូតដល់ឆ្នាំ​២០២៣

ដោយ៖ពេជ្រ

ក្រុងតាខ្មៅ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសអំពីការលើកលែងពន្ធអចលនទ្រព្យ ចំពោះសង្កាត់ចំនួន០៤ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី០២ មេសា ឆ្នំា ២០២០។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចថា សង្កាត់ទាំំង០៤​ ក្នុងក្រុងតាខ្មៅ ត្រូវបានលើកលែងពន្ធអចលនទ្យព្យរហូតដល់ឆ្នាំ ២០២៣។ សង្កាត់ទាំងនោះរួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអង្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្ដាល។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ម្ចាស់អចលន្យទ្រព្យទាំងអស់ ដែលស្ថិតក្នុងសង្កាត់ទាំង ០៤ ត្រូវមានកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដាខេត្តកណ្ដាល ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣។

ប្រសិនបើបានបង់ពន្ធរួចហើយ ចំននួនប្រាក់ដែលបានបង់ នឹងត្រូវធ្វើជាឥណទានយោងសម្រាប់កាត់កងពន្ធសម្រាប់ឆ្នាំំជាប់ពន្ធបន្តបន្ទាប់។ ក្នុងនោះដែរម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដាខេត្ត សម្រាប់យកទោកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំំបន្ទាប់៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *